ចំៗ ច្បាស់ៗ…លោក ខាន់​ ចាន់សុផល ថា ចំណេញកៅស៊ូរដ្ឋរាប់លានដុល្លា កាលពី២០ឆ្នាំមុន គិតតែសប្បាយ ឈ្លក់និងឧបាយ ដល់ពេល ២០ឆ្នាំក្រោយ គ្មានសល់ ១សេន…

ចំៗ ច្បាស់ៗ...លោក ខាន់​ ចាន់សុផល ថា ចំណេញកៅស៊ូរដ្ឋរាប់លានដុល្លា កាលពី២០ឆ្នាំមុន គិតតែសប្បាយ ឈ្លក់និងឧបាយ ដល់ពេល ២០ឆ្នាំក្រោយ គ្មានសល់ ១សេន...

នាពេលថ្មីៗនេះ មានបងប្អូនជាច្រើន បានធ្វើការចែករំលែកតៗគ្នា​ ពីវត្តមានអ្នកមាននៅខេត្តកំពង់ចាម ដែលកាលពីមុន​​ ចាយលុយពេញៗដៃ ស្រាប់តែពេលនេះ លោកបានធ្លាក់ខ្លួនឈឺ សូម្បីតែម៉ូតូកញ្ចាស់មួយជិះផង ព្រោះតែការញៀនល្បែង។

យ៉ាងណាមិញ នៅលើបណ្តាញសង្គមរបស់លោក Khan Chan Sophal បានបង្ហោះសារថា “ចំណេញកៅស៊ូរដ្ឋរាប់លានដុល្លា កាលពី២០ឆ្នាំមុន ! គិតតែសប្បាយ ឈ្លក់និងឧបាយ! ២០ឆ្នាំក្រោយ គ្មានសល់ ១សេន។សម្តេចតេជោ ក៏ធ្លាប់បានស្តីឲតាមទូរទស្សន៍ផងដែរ ពីរឿងលោក សឹម វណ្ណា សុំលុយយកទៅលេងល្បែង ។មនុស្សញៀនថ្នាំ យើងអាចឲសមត្ថកិច្ច យកទៅមណ្ឌលអប់រំបានផងដែរ ! ចុះបើមនុស្សញៀនល្បែង ធ្វើយ៉ាងម៉េចទៅ? បិទបនល្បែង?”។

គួរបញ្ជាក់ផងដែរថា “បើយោងតាមអាខោនហ្វេសប៊ុកឈ្មោះ «sin sophea»ដែលបានបង្ហោះរូបអតីតឧកញ៉ាស៊ឹម វណ្ណា ហើយបាននិយាយថា«អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លានដុល្លារ ចាយលុយដូចក្រដាស បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្នកដែលខ្លួនធ្លាប់អោយចាយ ពេលឈឺរកតែលុយអោយថ្លៃពេទ្យមួយរៀលគ្មាន ។

ក្នុងនោះដល់ថ្នាក់និយាយបែបកាចបន្តិចបន្តថា៖ សូមអាមុី-អាថោងធ្លាប់តោងស៊ីពែ គាត់ជួយសម្រាលទុក្ខគាត់ផងទាន។ ដោយបញ្ជាក់ផងដែរថា៖ នេះជាលទ្ធផលលេងល្បែងកាស៊ីណូ បើតាមក្រុមពួកលក់សណ្តែកដី (ចៃកាស៊ីណូ) រាយការណ៍ថាអាគាត់ ស៊ឹម វណ្ណា ចាក់មួយដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទទួលបាន គឺរស់វេទនាជាងស្លាប់ទៅវិញ ។ សូមប្រិយមិត្តកុំយកគំរូតាមឱ្យសោះ» ។

ប្រភព៖ Khan Chan Sophal

Leave a Reply

Your email address will not be published. Required fields are marked *