លោក អុឹម ជីវ៉ា បាននាំយកថវិការ ជូនតារា TikTok ស្រីលីន ហើយនាងប្រាប់ថា នាងអស់លទ្ធភាពហើយ ពេលនេះមានតែពឹងលើបងប្អូន មេត្តាជួយដល់ម្តាយនាងផង…

លោក អុឹម ជីវ៉ា បាននាំយកថវិការ ជូនតារា TikTok ស្រីលីន ហើយនាងប្រាប់ថា នាងអស់លទ្ធភាពហើយ ពេលនេះមានតែពឹងលើបងប្អូន មេត្តាជួយដល់ម្តាយនាងផង...

នៅថ្ងៃនេះ លោក អុឹម ជីវ៉ា បាននាំយកថវិការ ជូនសំរួលដល់ការលំបាករបស់លោកតារា TikTok ប្អូនស្រីលីន ដែលម្តាយកញ្ញា​ ដែលម្តាយរបស់ប្អូនស្រីមានជំងឺឆ្អឹងខ្នង ហើយនិងត្រូវវះកាត់ និងត្រូវចំណាយប្រាក់ជាច្រើនផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា​ បានរៀបរាប់ថា “ថ្ងៃនេះខ្ញុំបាទបានមកសួសុខទុក្ខម្តាយប្អូនស្រី សុខលីន តារាTikTok និងបាននាំយកថវិការរបស់អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវសុខវាសនានិងក្រុមគ្រួសាចំនួន ៣០០$ ឧបត្ថម្ភដល់ប្អូនស្រីដើម្បីព្យាបាលជំងឺម្តាយដែលវះកាត់ឆ្អឹងខ្នង សំរាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា១៧៩ ។

តារា TikTok ប្អូនស្រីលីន បាននិយាយថានាងអស់លទ្ធភាពព្យាបាលម្តាយហើយ ព្រោះត្រូវចំណាយច្រើនមួយរយៈពេលនេះនាង ត្រូវចំណាយជិត៧០០០ដុល្លារ នាងគ្មានលុយទេ មានតែសុំអោយបងប្អូនដែលបានឃើញហើយជួយផង ទោះតិចក្តីច្រើនក្តី។

 

កន្លងមកអ្នកឧកញ៉ា អ៊ូ ឆាយ និង លោកជំទាវ តែងតែយកចិត្តទុកដាក់ជួយដល់ជនករីក្រកុមារកំព្រាចាស់ជរា ពិសេសតែងតែជួយដល់សិល្បករចាសជរាមានជំងឺខ្វះខាតឬស្លាប់ គឺមិនដែលប្រកាន់ថាជាអ្នកណាឬល្បីមិនល្បីឡើយគឺជួយស្មើភាពទាំងអស់ បើបងប្អូនចង់ជួយគាត់សូមទាក់ទងលេខគាត់ផ្ទាល់ 070 267070។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។

មានវិដេអូ៖

ប្រភព៖​  អុឹម ជីវ៉ា

Leave a Reply

Your email address will not be published. Required fields are marked *