ពិតជាមន្រ្តីគំរូមែន…ឯកឧត្ដម​ គួច​ ចំរើន​ ចុះបង្រ្កាបនៅ​ក្លឹប​ អូបាម៉ា​ KTV​ រួមនឹងវត្ថុតាង ព្រមទាំងឃាត់ខ្លួនមនុស្សចំនួនប្រហែលជាង ១០០នាក់ ផងដែរ…

ពិតជាមន្រ្តីគំរូមែន...ឯកឧត្ដម​ គួច​ ចំរើន​ ចុះបង្រ្កាបនៅ​ក្លឹប​ អូបាម៉ា​ KTV​ រួមនឹងវត្ថុតាង ព្រមទាំងឃាត់ខ្លួនមនុស្សចំនួនប្រហែលជាង ១០០នាក់ ផងដែរ...

ព្រះសីហនុ៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា​ ឯកឧត្តម​ គួច ចំរើន ដែលលោកទើបតែកាន់តតំណែងថ្មី នៅក្រុងព្រះសីហនុ ធ្វើឲ្យមហាជនមានការរីករាយជាខ្លាំង ក្រោយពីបានឃើញស្នាដៃជាច្រើន​ដែលបានដោះស្រាយ ជាបន្តបន្ទាប់ ដូចជាបញ្ហាសំរាម ផ្លូវថ្នល់ និងប្រព័ន្ធលូជាដើម។

ជាក់ស្តែងកាលពីយប់វេលាម៉ោង​ ០៣និង០០នាទី ទៀបភ្លឺថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ​ក្លឹប​ អូបាម៉ា​ KTV​ ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀណ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រហែលជាង ១០០នាក់។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *