រន្ធត់ណាស់…វិដេអូ ឧបទ្ទវហេតុ បាក់ស្ពានឈើ នៅស្រុកសៀមប៉ាង​ បាននាំយក យោធិន០២រូបធ្លាក់ទៅតាមទឹក មកទល់នឹងពេលនេះ រកមិនទាន់ឃើញនៅឡើយទេ…

រន្ធត់ណាស់...វិដេអូ ឧបទ្ទវហេតុ បាក់ស្ពានឈើ នៅស្រុកសៀមប៉ាង​ បាននាំយក យោធិន០២រូបធ្លាក់ទៅតាមទឹក មកទល់នឹងពេលនេះ រកមិនទាន់ឃើញនៅឡើយទេ...

នៅមុននេះបន្តិចមានអ្នកលេងបណ្តាញសង្គ​ម ហ្វេសប៊ុកបានធ្វើការចែករំលែកវិដេអូមួយ បង្ហាញពីសកម្មភាពមនុស្សពីរនាក់ កំពុងតែជិះកាត់ផ្លូវដែលមានទឹកហូរពីខាងក្រោម ហើយក៏បាក់ដីទៅ បណ្តាលឲ្យអ្នកទាំងពីនាក់ បានធ្លាក់ទៅក្នុងទឹកដែលកំពុងតែហូរខ្លាំង តែម្តង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង” បានបង្ហោះសារថា “ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ សូមចូលរួមសោកស្តាយជាពន់ពេកចំពោះការបាត់ខ្លួនយោធិន០២រូបបំរើការងារជួរមុខ ដែលជួបគ្រោះថ្នាក់ឧបទ្ទវហេតុបាក់ស្ពាន់ឈើវាងស្ពានថ្មថ្មី នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលីវេលាម៉ោង៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយមកទាល់ព្រឹកនេះក៏រកមិនទាន់ឃើញនៅឡើយ!

សូមពុកម៉ែកបងប្អូន ដែលរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ ឃុំ សន្តិភាព ឃុំសេកុង និងស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក និងសំឡឹងមើលនៅតាមដងទន្លេងផងក្រែងជួបប្រទះ និងសូមរាយការណ៍ជាបន្ទាន់ផង

លេងទូរសព្ទ័ប្រចាំបញ្ជានែអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង 0977780199 និងលេខរបស់លោកអធិការនគរបាលស្រុក 0883 88 88 56 !

ជនរកគ្រោះមានឈ្មោះ៖

១_ គីណាក់ ដាលី ភេទប្រុស

២_ សុខ វ៉ាន់ឌី ភេទប្រុស

អ្នកទាំងពីរនៅបំរើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១! សូមអរគុណ!”។

មានវិដេអូ៖

ប្រភព៖ Phorn Phana

Leave a Reply

Your email address will not be published. Required fields are marked *