ជួយស៊ែរឲ្យសាច់ញាតិគាត់បានដឹងផង…ពលករខ្មែរទៅធ្វើការនៅប្រទេសថៃម្នាក់ បានភ្លាត់ជើងផុងធ្លាក់ ពីលើដំបូលផ្ទះមកក្រោម​ បណ្តាលឲ្យស្លាប់ភ្លាមៗក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ…

ជួយស៊ែរឲ្យសាច់ញាតិគាត់បានដឹងផង...ពលករខ្មែរទៅធ្វើការនៅប្រទេសថៃម្នាក់ បានភ្លាត់ជើងផុងធ្លាក់ ពីលើដំបូលផ្ទះមកក្រោម​ បណ្តាលឲ្យស្លាប់ភ្លាមៗក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ...

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Phana បានបង្ហោះសារ អមជាមួយនិង រូបភាពរបស់ជីវិតពលករខ្មែរយើងម្នាក់ បានស្លាប់បាត់បង់ជីវិត​ ដោយរអិលជើងធ្លាក់ ខណៈពេលកំពុងឡើងប្រក់ដំបូលផ្ទះ។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ ប្រទេសថៃ ជីវិតពលករចំណាកស្រុកនៅប្រទេសថៃ! 

ពលករ លោក ហៀង សុខឿន គ្រោះថ្នាក់ពេលកំពុងធ្វើការ ឡើងប្រក់ដំបូលផ្ទះ ហើយបានភ្លាត់ជើងផុងធ្លាក់មកក្រោម នៅខេត្ត ឆាក់ឈើងសៅ ប្រទេសថៃ។ លោក ហៀង សុខឿន មានស្រុកកំណើត នៅភូមិ រឿក្រោម ឃុំ ជីក្រែង ខេត្ត ត្បូងឃ្មុំ ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២.២៥នាទីរសៀល ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ ហើយថៅកែបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ដោយសារសភាព គាត់ធ្ងន់ធ្ងរ ពេទ្យខំជួយដែរតែក៏ជួយសង្រ្គោះមិនបាន គាត់បានស្លាប់នៅវេលាម៉ោង ៣.០០នាទីរសៀល នៅថ្ងៃដដែល។

យើងខ្ញុំ សូមចូលរួមរំលែកមហាទុក្ខដ៏ក្រៀមក្រំនេះ ចំពោះគ្រួរសារ សាច់ ញាតិនៃសពផង សូមដួងវិញ្ញាណខ័ក្ខលោក បានទៅកើតដល់ឋានដ៏ប្រសើរ កុំបីអក់ខានឡើយ” ។

ប្រភព៖ Phorn Phana

Leave a Reply

Your email address will not be published. Required fields are marked *