ហួសចិត្ត…ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ បានសម្រេច …

ហួសចិត្ត...ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ បានសម្រេច ...

ព្រៃវែង ៖ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០ នាទី ក្មេងប្រុសម្នាក់​ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងពីគ្រួសារខាងក្មេងស្រីរងគ្រោះ ពីបទរំលោភសេពសន្ទវៈ បានសម្រេច ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុច ក្រោយផ្ទះក្មេងស្រីរងគ្រោះ ដែលស្ថិតនៅក្នុងភូមិថ្មី ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

ជ​នរងគ្រោះមានឈ្មោះថា  ស ឋ ន អាយុ ១៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិថ្មី ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ចំណែកជណសង្ស័យមានឈ្មោះថា ស.រ.ក.ម ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ( ពីបទចាប់រំលោភសេពសន្ថវ: ) បានសម្រេច កាលពីម៉ោងប្រហែល៣រសៀល ថ្ងៃទី ១៣ ខែមករា ២០១៩កន្លងផុតទៅ នៅខាងក្រោយផ្ទះរបស់ក្មេងស្រី ។

បច្ចុប្បន្ន សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងហៅជនសង្ស័យមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលស្វាយជ្រុំ និងកំពុងធ្វើការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *