សូមឲ្យរួចផុតពីគ្រោះថ្នាក់នេះផងទៅចុះ…មិត្តភក្តិមានជំងឺក៏ជូនទៅពេទ្យ តែសំណាងមិនល្អក៏បាក់ស្ពាន ធ្លាក់ចូលទឹកទាំងពីរនាក់តែម្តង…(មានវិដេអូ)

សូមឲ្យរួចផុតពីគ្រោះថ្នាក់នេះផងទៅចុះ...មិត្តភក្តិមានជំងឺក៏ជូនទៅពេទ្យ តែសំណាងមិនល្អក៏បាក់ស្ពាន ធ្លាក់ចូលទឹកទាំងពីរនាក់តែម្តង...(មានវិដេអូ)

កាលពីពេលថ្មីៗនេះ មានករណីដ៏រន្ធត់មួយបានកើតឡើង នៅស្រុកសៀមប៉ាង ដោយមានលោកយោធិន០២រូបបំរើការងារជួរមុខ បានធ្លាក់ចូលទៅក្នុងទឹកដែលកំពុងតែហូរខ្លាំង មកទល់នឹងពេលនេះ មិនទាន់បានទទួលដំណឹងថាអ្នកទាំងអ្នកទាំងពីរនាក់នោះ យ៉ាងណាហើយនោះទេ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “អធិការដ្ឋាននគរបាលស្រុកសៀមប៉ាង” បានបង្ហោះសារថា “ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ សូមចូលរួមសោកស្តាយជាពន់ពេកចំពោះការបាត់ខ្លួនយោធិន០២រូបបំរើការងារជួរមុខ ដែលជួបគ្រោះថ្នាក់ឧបទ្ទវហេតុបាក់ស្ពាន់ឈើវាងស្ពានថ្មថ្មី នៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាលីវេលាម៉ោង៩ជាងពេលព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយមកទាល់ព្រឹកនេះក៏រកមិនទាន់ឃើញនៅឡើយ!

សូមពុកម៉ែកបងប្អូន ដែលរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ ឃុំ សន្តិភាព ឃុំសេកុង និងស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក និងសំឡឹងមើលនៅតាមដងទន្លេងផងក្រែងជួបប្រទះ និងសូមរាយការណ៍ជាបន្ទាន់ផង

លេងទូរសព្ទ័ប្រចាំបញ្ជានែអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង 0977780199 និងលេខរបស់លោកអធិការនគរបាលស្រុក 0883 88 88 56 !

ជនរកគ្រោះមានឈ្មោះ៖

១_ គីណាក់ ដាលី ភេទប្រុស

២_ សុខ វ៉ាន់ឌី ភេទប្រុស

អ្នកទាំងពីរនៅបំរើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១! សូមអរគុណ!”។

ដោយឡែក ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pen MonniRathika  បានបង្ហោះរូបភាព អមជាមួយនិងសារថា​”មិត្តភក្តិមានជំងឺក៏ជូនទៅពេទ្យ តែសំណាងមិនល្អក៏បាក់ស្ពាន…សូមព្រះជួយតាមថែរក្សាក្មួយ 🙏🏼🙏🏼🙏🏼

ឈ្មោះ: ភីនី ដាលិ

អត្ថលេខ: 247380

មុខងារ នាយក្រុមស៊ើបការ

អង្គភាព: វរៈសេនាតូចកាំភ្លើង យោធភូមិភាគ១ កាំភ្លើងធំ ឈរជើងនៅអូកុក ព្រំដែនខ្មែរឡាវ 🇰🇭 🇱🇦

មិនថាចុងក្រោយនឹងទៅជាយ៉ាងណា យ៉ាងហោចណាស់​ ក៏ក្មួយបានធ្វើរឿងដែលគួរធ្វើ”។

មានវិដេអូ៖

ប្រភព៖Pen MonniRathika

Leave a Reply

Your email address will not be published. Required fields are marked *