សូមចូលរួមរំលែកទុក្ខផង…ម​ន្រ្តីយោធា២នាក់ ដែលបានជិះកាត់ស្ពានឈើ ហើយស្រុតបាក់នោះ បានទទួលមរណភាពហើយ…

សូមចូលរួមរំលែកទុក្ខផង...ម​ន្រ្តីយោធា២នាក់ ដែលបានជិះកាត់ស្ពានឈើ ហើយស្រុតបាក់នោះ បានទទួលមរណភាពហើយ...

 ខេត្តស្ទឹងត្រែង៖ មន្រ្តីយោធា២នាក់ បានស្លាប់បាត់បង់ជីវិតហើយ​ ក្រោយពីធ្លាក់ចូលទឹក​ ដែលកំពុងហូរយ៉ាងខ្លាំង ខណៈពេលដែលយោធាម្នាក់ បានឌុបមិត្តភិក្ត ដែលត្រូវជាយោធាដូចគ្នានោះ ទៅមន្ទីរពេទ្យ ដើម្បីមើលពីអាការៈជំងឺ លុះជិះមកដល់កន្លែងកើតហេតុ ស្រាប់តែជនរងគ្រោះឌុបគ្នាឆ្លងកាត់ស្ពានឈើមួយកន្លែង ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង  ក៏ស្រាប់តែបាក់ស្រុត ធ្វើឲ្យពួកគាត់ធ្លាក់ចូលទឹកទាំងមនុស្សនិងម៉ូតូតែម្តង។

ជនរងគ្រោះមានឈ្មោះថា ទី១៖ ឈ្មោះ សុខ សុវណ្ណឌី ទី២៖ ឈ្មោះ ភី នីដាលិ អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។

សមត្ថកិច្ចបានឲ្យដឹងថា​ ហេតុការណ៍បាក់ស្រុតនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។

ខណៈពេលនេះក្រុមគ្រួសារជនរងគ្រោះ បាននឹងកំពុងដឹកសពតាមផ្លូវ ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *