សូមសរសើរ និង អរបអរសាទចំពោះគាត់…ពេលបានឃើញ កូនខ្មែរយើង អស្ចារ្យ យ៉ាងនេះ ស្រាប់តែលោក ណុប ប៉ាយ៉ារិទ្ធ បង្ហោះសារថា …

សូមសរសើរ និង អរបអរសាទចំពោះគាត់...ពេលបានឃើញ កូនខ្មែរយើង អស្ចារ្យ យ៉ាងនេះ ស្រាប់តែលោក ណុប ប៉ាយ៉ារិទ្ធ បង្ហោះសារថា ...

តារាចម្រៀង​ប្រចាំផលិតហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលមានកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញ ដោយសារតែទេពកោសល្យរបស់លោក បានធ្វើឲ្យមហាជន ជាច្រើន​បានស្គាល់លោក និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងអ្នកគាំទ្ររបស់លោកផងដែរ។ ដោយឡែក នៅក្នុងគណនីហ្វេសប៊ុកមានបងប្អូនជាច្រើន បានបង្ហាញក្តីរំភើបចំពោះប្អូនប្រុសម្នាក់ ដែលមានឈ្មោះថា ភារិន ដែលបានសាងភាពល្បីល្បាញ និងធ្វើឲ្យប្រទេសកម្ពុជាយើង កាន់តែមានភាពល្បីល្បាញ ពីទេពកោសល្យ ដ៏អស្ចារ្យ ពីសមត្ថភាពនៃការចង់ចាំរបស់ប្អូនប្រុសម្នាក់នេះ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ណុប ប៉ាយ៉ារិទ្ធ បានបង្ហោះសារថា “គាត់គឺជាមនុស្សដែលមានសមត្ថភាពដ៍អស្ចារ្យគួរអោយសរសើរ គាត់បានសាងនូវមោទនភាពដល់ប្រទេសកម្ពុជាក្នុងនាមជាកូនខ្មែរមួយរូប សមត្ថភាពកំរ ដែលមនុស្សគ្រប់រូបមិនងាយនិងធ្វើបាន 👏🏻👏🏻👏🏻👍🏻😊”។

លោកបានបន្តទៀតថា​ “សូមចូលរួមផ្តល់កំលាំងចិត្តដល់គាត់ផង ជ័យជំនះរបស់គាត់គឺជាមោទនភាពរបស់ខ្មែរ ដែលបង្ហាញអោយឃើញថា ខ្មែរក៍មានបុគ្គលអច្ឆរិយដូចប្រទេសជិតខាងយើង និង ទូទាំងពិភពលោកដែរ ក្នុងនាមជាកូនខ្មែរជាជនរួមជាតិដូចគ្នា ទាំងសាច់ទាំងឈាម ទាំងបេះដូង។ សូមសរសើរ និង អរបអរសាទចំពោះគាត់ 👏🏻👏🏻👏🏻👍🏻😊😊😊”។

ទន្ទឹមនឹងនេះលោកក៏ត្រូវបាន អ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជា​ និងប្រទេសថៃ ជាច្រើន​បានស្គាល់ប្អូនប្រុស ភារិន គឺជាបុគ្គលដែលមានសមត្ថភាពដ៏អស្ចារ្យ ម្នាក់នៅក្នុងបេះដូង៕

មានវិដេអូ៖

ប្រភព៖ Bayyareth Nop

Leave a Reply

Your email address will not be published. Required fields are marked *