សូមចូលរួមរំលែកទុក្ខ ! ពួកយើងជិតភ្ចាប់ពាក្យហើយ តែបងបែជាស្លាប់ចោលអូនយ៉ាងអណោធអធម៍ បែបនេះទៅវិញ…

សូមចូលរួមរំលែកទុក្ខ ! ពួកយើងជិតភ្ចាប់ពាក្យហើយ តែបងបែជាស្លាប់ចោលអូនយ៉ាងអណោធអធម៍ បែបនេះទៅវិញ...

ក្រុងតាខ្មៅ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងរថយន្តបណ្ដាលឲស្លាប់ប្រុស០១នាក់ កើតហេតុ នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩វេលាម៉ោង១៦ និង ០៦នាទី នៅចំណុចខាងមុខយានដ្ឋានជាងស្រ៊ុងលើផ្លូវ១១៥ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA PCX ពណ៌សពាក់ផ្លាកលេខភ្នំពេញ1HE-1541(ពាក់មួកសុវត្តិភាពនិងមានកញ្ចក់មើលក្រោយ)អ្នកបើកម៉ូតូឈ្មោះយ៉ង់ សុដារ៉ាភេទប្រុស អាយុ២២ឆ្នាំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ(ស្លាប់ បានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី)

ម៉ូតូបើកជែងរថយន្តក្នុងទិសដៅពីកើតទៅលិច ក៏បានទាក់ដៃចង្កូតបណ្ដាលឲ្យខ្ទៀតមនុស្សចូលក្រោមកង់ខាងក្រោយចំហៀងខាងឆ្វេងនៃរថយន្តដែលមានម៉ាកGRANTO ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3B-3634អ្នកបើកបរឈ្មោះទួន រ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងអំពាក់ ឃុំត្រពាំងធំ ស្រុកទ្រាំង ខេត្តតាកែវ(ឃាត់ខ្លួន) រថយន្តបើកក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា។

Leave a Reply

Your email address will not be published. Required fields are marked *