សម្តេចតេជោ ហ៊ុន​ សែន បានអបអរសាទរ និងសប្បាយចិត្តខ្លាំង ចំពោះកីឡាករតៃក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ដែលដណ្តើម បានមេដាយមាសកម្រិតពិភពលោក ជូនជាតិ…

សម្តេចតេជោ ហ៊ុន​ សែន បានអបអរសាទរ និងសប្បាយចិត្តខ្លាំង ចំពោះកីឡាករតៃក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ដែលដណ្តើម បានមេដាយមាសកម្រិតពិភពលោក ជូនជាតិ...

ភ្លេងជាតិរបស់ខ្មែរយើង បានពន្លឺឡើងនៅលើឆាកអន្ដរជាតិ លាយឡំជាមួយទង់ជាតិខ្មែររបស់យើង បានរំលេចពណ៏ដ៏ស្រស់ស្អាតជាទីបំផុត ក្រោយពេលកីឡាករតេក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយ មាសកម្រិតពិភពលោក ពីការប្រកួតកីឡាតេខ្វាន់ដូកម្រិតអន្តរជាតិ (ITF) លើកទី២១ ដែលធ្វើឡើងនៅប្រទេសប៊ុលហ្គារី ។

នេះបើយោងទៅតាមគណនីផេកផ្លូវការរបស់សម្តេច តេជោ ហ៊ុនសែន បានមានប្រសាសន៍ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖សូមអបអរសាទរដល់កីឡាករតៃក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship)​ 2019 (International Taekwon-Do Federation) នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី (Bulgaria) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩។ នេះគឺជាមោទនភាពថ្មីមួយទៀតដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។

សូមជូនពរកីឡាករកីឡាការនីកម្ពុជា សូមព្យាយាមហ្វឹកហាត់បន្ថែមដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA​ GAME) ក្នុងឆ្នាំ ២០២៣៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

Leave a Reply

Your email address will not be published. Required fields are marked *