ជីវិតពិតរបស់ ហុង ភារិន កំសត់ខ្លាំងណាស់…ហុង ភារិន ពីក្មេង ដែលខ្លាចគេ ហើយខ្លាចសង្គមណាស់ គ្រួសារក៏មានបញ្ហា តែដោយសារតែមនុស្សម្នាក់ ទើបធ្វើឲ្យប្អូនប្រុស រឹងមាំយ៉ាងនេះ…(មានវិដេអូ)

មួយរយៈពេលមកនេះ មានបងប្អូនជាច្រើន​ បានធ្វើការចែករំលែក តៗគ្នា ពីយុវជនខ្មែរយើងម្នាក់ ដែលគាត់មានឈ្មោះថា ហុង ភារិន មានអាយុ២២ឆ្នាំ មកពីខេត្តកំពង់ចាម ។ យុវជនម្នាក់នេះបានធ្វើឲ្យបងប្អូនកម្ពុជាមានចិត្តសប្បាយរីករាយជាខ្លាំង ក្រោយពីបានឃើញយុវជនខ្មែរ ម្នាក់នេះ បានរំលេចឲ្យឃើញនូវពាក្យ មួយឃ្លាថា «អច្ឆរិយៈកម្ពុជា»។

ប្រជាជនជាច្រើនអ្នកកំពុងតែចង់ដឹងពីជីវិត និងការតស៊ូរបស់ប្អូនប្រុស ដ៏អស្ចារ្យម្នាក់នេះ និងចង់ឲ្យលោកប្រាប់ពីបទពិសោធន៍ ផ្ទាល់ខ្លួន ពីការរៀនសូត្ររបស់លោក ឈានដល់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃផងដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់គុណម្ចាស់ ព្រះមហា ហ៊ុត ពុទ្ធា បានបង្ហោះសារនៅបណ្តាញសង្គមថា​”ប្រទេសថៃ៖ ក្នុងទំព័រសារព័ត៌មានជាច្រើន បានរំលេចឲ្យឃើញនូវពាក្យ មួយឃ្លាថា «អច្ឆរិយៈកម្ពុជា» ដែលនិយាយអំពីយុវជនកម្ពុជាយើងម្នាក់ បានធ្វើឲ្យ កក្រើកមហាជននៅប្រទេសថៃ ចំពោះការបង្ហាញសមត្ថភាពដ៏កម្រមាន ក្នុងកម្មវិធីទូរទស្សន៍មួយក្នុងប្រទេសថៃ។

តើប្រវត្ដិគាត់បែបណា? ហើយសមត្ថភាពបែបណា? ទើបគាត់អាចទទួលបានជ័យលាភីពីក្នុងកម្មវិធីទូរទស្សន៍ ដ៏ល្បីប្រចាំព្រះរាជាណាចក្រថៃឡដ៏នោះ។

គាត់មានឈ្មោះថា ហុង ភារិន អាយុ២២ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម។ ជាមួយគ្នានេះដែរ តាមរយៈគេហទំព័រមួយ បានដកស្រង់សម្ដីនិងប្រវត្ដិរបស់ យុវជន អច្ឆរិយៈ រូបនេះថា « ខ្ញុំកើតនៅក្នុងគ្រួសារក្រីក្រ ដែលឪពុកម្តាយបានលែងលះគ្នាតាំងពីអាយុ១១ឆ្នាំម្ល៉េះហើយខ្ញុំដឹងថា ម៉ែខ្ញុំជំពាក់លុយគេច្រើនណាស់ វាជាពេលមួយដែលខ្ញុំទិញនំប័ុងមួយដុំ ហើយខ្ញុំត្រូវធ្វើយ៉ាងម៉េច ហូបនំនោះឲ្យបាន៣ថ្ងៃ គឺមិនចង់ឲ្យជាបន្ទុកគ្រួសារ ទើបខ្ញុំព្យាយាមសុំទុន អាហារូបករណ៍ មករៀននៅក្នុងប្រទេសថៃ។ ភ្លាននោះ គណៈកម្មការក៏បានសួរទៅ ភារិនថា “ចុះហេតុអីបានត្រូវមករៀននៅប្រទេសថៃ? ប្អូនបានឆ្លើយថា “គឺប្រទេសថៃ ផ្តល់ទុន ប្រទេសកម្ពុជាច្រើនណាស់ គេឲ្យជារៀងរាល់ឆ្នាំ មួយឆ្នាំប្រហែលជា២០០នាក់ ហើយគេចេញឲ្យទាំងអស់ មិនថាដើមទុនរៀន ថ្លៃចាយវាយ កន្លែងស្នាក់នៅ គេចេញឲ្យទាំងអស់”។ 

រូបគាត់បានបន្ថែមថា «គ្រាដែលនៅក្មេង រូបខ្ញុំបានក្លាយជាក្មេងដែលខ្លាចសង្គម ព្រោះតែក្រុមគ្រួសារជួបបញ្ហាជាច្រើន ដោយឪពុកម្តាយតែងឈ្លោះគ្នាជាប្រចាំ។ ខ្ញុំមិនចង់ចេញពីផ្ទះ ហើយក៏មិនចង់ទៅរៀននោះដែរ ព្រោះតែខ្លាចអ្នកដទៃ។ ប៉ុន្តែថ្ងៃមួយបងប្រុសរបស់ខ្ញុំ បានប្រាប់ខ្ញុំថា “បើចង់បំបាត់ការដែលខ្លាចសង្គមបែបនេះ គឺព្យាយាមអានសៀវភៅឲ្យបានច្រើន។ ចាប់ពីថ្ងៃនោះមក ខ្ញុំក៏ព្យាយាមអានសៀវភៅ ហើយភាគច្រើន គឺខ្ញុំអានសៀវភៅចិត្តវិទ្យា ដែលនិយាយពីតម្រូវការពីខ្លួនឯង ព្រមទាំងការថែរក្សាខ្លួនឲ្យបានល្អ» ហើយសព្វថ្ងៃគេកំពុងបន្ដការសិក្សានៅសាកលវិទ្យាល័យ ជ័យភូមិ ក្នុងប្រទេសថៃ។

គួររំលឹកផងដែរថា ក្នុងកម្មវិធី “អច្ឆរិយៈលើស១០០ ឬ Super100” នៃ ទូរទស្សន៍Workpoint Entertainment គណៈកម្មការបានដាក់វិញ្ញាសាជាបីដំណាក់កាល ទី១គឺ លេខនពន្ធរត់មិនលំដាប់ ទី២ សម្លឹកបៀរសាប់ដែលមិនតម្រៀបគ្នា ទី៣គឺ ថ្ងៃខែឆ្នាំ សប្ដាហ៍នៅលើប្រតិទិន ។ ហើយទីបំផុត បេក្ខភាពរូបនេះធ្វើបានយ៉ាងជោគជ័យ ដោយគ្មានការភ្លាំងភ្លាត់អ្វីឡើយ ដែលធ្វើឱ្យទាំងគណៈកម្មការ និងអ្នកទស្សនាស្រែកហ៊ោរទះដៃជូនរូបលោកយ៉ាងស្ញប់ស្ញែងជាទីបំផុត។

បន្ទាប់ពីបានឈ្នះនៅក្នុងកម្មវិធីទូរទស្សន៍នេះហើយ លោកបានទទួលរង្វាន់ពិសេស រួមមាន សៀវភៅ ខ្មៅដៃ និងសម្ភារៈសិក្សាជាច្រើនទៀត យកទៅប្រគល់ជូនសិស្សសាលាបឋមសិក្សាក្នុងខេត្តជ័យភូមិ ហើយក្រុមការងារក៏បានប្រគល់ទឹកប្រាក់ចំនួន ១០០០០ បាត បន្ថែមទៀតទៅ ភារិន ជាប្រាក់រង្វាន់លើកទឹកចិត្ត និងជួយដោះស្រាយជីវភាព ជូនម្ដាយផងដែរ៕

អត្ថបទស្រាវជ្រាវដោយ៖ ហ៊ុត_ពុទ្ធា

(សាកល្បង)

ខាងក្រោមនេះ គឺជាវិដេអូ ក្នុងការប្រកួត ដោយមានអក្សរខ្មែររត់ពីក្រោមផងដែរ៖

ប្រភព៖ ព្រះមហា ហ៊ុត ពុទ្ធា

Leave a Reply

Your email address will not be published. Required fields are marked *