ប្អូនស្រី សម្តេច ហ៊ុនសែន លោកជំទាវ ហ៊ុន​ សុីណាត បានសួរទៅកាន់លោក​ ឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅផ្នែកចរាចរណ៍ ថា ចាំបាច់ជេរម្តាយ អ្នកការសែត ?(មានវិដេអូ)

ប្អូនស្រី សម្តេច ហ៊ុនសែន លោកជំទាវ ហ៊ុន​ សុីណាត បានសួរទៅកាន់លោក​ ឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅផ្នែកចរាចរណ៍ ថា ចាំបាច់ជេរម្តាយ អ្នកការសែត ?(មានវិដេអូ)

ភ្នំពេញ៖ នៅកាលពីម្សិលមិញនេះបានកើតមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍ បានទះកំផ្លៀង និងជេរម្រាយ អ្នកសារព័ត៌មាន ដោយសារតែហាមមិនឲ្យឡាយ និងឲ្យបិទឡាយ បំណងបិទព័ត៌មានឲ្យខាងរថយន្ត Range Rover ដែលជួបគ្រោះថ្នាក់ចរាចរណ៍ តែអ្នកកាសែតមិនព្រមបិទនោះក៏មានរឿងមួយនេះកើតឡើងតែម្តងទៅ។​

 នេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក ជំទាវ ហ៊ុន សុីណាត បានធ្វើការបញ្ចេញមតិចំវិញរឿងលោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅដែលបាន ប្រើប្រាស់អំពើហិង្សារទៅលើអ្នកការសែតថា​«ហើយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅហ្នឹង ហេតុអីបានជាកាងឡានហ្នឹងម្ល៉េះ ចាំបាច់ជេរម្តាយអ្នកសារព័ត៌មានធ្វើស្អី? និយាយស្រួលៗមិនបានទេអីលោកប៉ូលិសអើយ » ។ 

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *