ជឿទេថា ហុង ភារិន យកលំនាំតាមហោរាសាស្រ្តខ្មែរបុរាណ…ហុង ភារិន អាចចង់ចាំបានយ៉ាងល្អ ដោយចងជារូបភាព​ ដើម្បីឲ្យងាយចង់ចាំ…(មានវិដេអូ)

ជឿទេថា ហុង ភារិន យកលំនាំតាមហោរាសាស្រ្តខ្មែរបុរាណ...ហុង ភារិន អាចចង់ចាំបានយ៉ាងល្អ ដោយចងជារូបភាព​ ដើម្បីឲ្យងាយចង់ចាំ...(មានវិដេអូ)

នាពេលបច្ចុប្បន្ន មានបងប្អូនជាច្រើនធ្វើការចែករំលែកពីយុវជនដ៏ឆ្នើមម្នាក់​ ដែលគាត់បានទទួលអាហារូបករណ៍នៅប្រទសថៃ ហើយទទួលបានការកោតសរសើរជាខ្លាំង បន្ទាប់ពីគាត់បានឡើង កម្មវិធីប្រកួតមួយដែលមានឈ្មោះថា “Super 100” ដែលធ្វើឲ្យគ្រប់សារព័ត៏មានបានធ្វើការចុះផ្សាយពីរូបគាត់ ។ ប្អូនប្រុស​ ហុង ភារិន បានធ្វើឲ្យមហាជន មានការស្ញើចសរសើរពីសមត្ថភាព ចង់ចាំរបស់ប្អូនប្រុស​ ជាខ្លាំង ដែលអាចចាំប្រតិទិន ៧០០ឆ្នាំ សន្លឹកបៀរ ៥២សន្លឹក និងលេខមិនតាមលំដាប់ ៣០ខ្ទង់។

តើក្បួនខ្នាតអ្វី សម្រាប់សាងសង់ប្រាសាទអង្គរវត្ត ឲ្យមានទំនាក់ទំនង ជាមួយនឹងតារាសាស្រ្ត ? តារាសាស្រ្តគឺជាវិជ្ជាមួយដែល​ ប្រើប្រាស់សម្រាប់សិក្សាអំពីផ្កាយនៅក្នុងចក្រវាឡ មើលពីពេលវេលា ដំណើរគោរច របស់ផ្កាយ ដែលទាក់ទងទៅទិស​ រដូវ ពេលវេលា និងម៉ោង វិស័យនេះត្រូវបានមនុស្សយកមកសិក្សាជាយូរយាណាស់មកហើយ ជាពិសេសអ្នកដំណើរ នៅតាមសមុទ្រ និងវាលខ្សាច់ ដែលពឹងទៅលើវិជ្ជាមួយនេះជា​ចាំបាច់ សម្រា​ប់រកទិសតំបន់។

លើសពីនេះទៅទៀត មនុស្សគ្រប់ជាតិសាសនា មានជំនឿថា​ ដំណើររបស់ផ្កាយ នៅក្នុងចក្រវាឡ មានឥទ្ធិពលទៅលើពួកគេ នាសម័យបុរាណជំនឿនេះ មានឥទ្ធិពល ធំធេងណាស់ ដូចមានសំណង់សាសនាដែលមានឡើងជាភស្តុតាងស្រាប់ ។

តើមានឥទ្ធិពលសំខាន់ៗអ្វីខ្លះ នៃដំណើរផ្កាយមកលើសំណង់សាសនារបស់ខ្មែរនាសម័យបុរាណ? តើសំណង់ប្រាសាទអង្គរវត្ត មានការទាក់ទងទៅនិងវិស័យរបស់តារាសាស្រ្តនេះដែរឬទេ?

តាមពិតទៅវិស័យតារាសាស្រ្ត មានឥទ្ធិពលទៅលើជីវភាព រស់នៅរបស់មនុស្ស តាំងពីបុរាណមកទល់និង ពេលបច្ចុប្បន្ននេះ គេតែងទៅរកហោ ដើម្បីស្វែងរកជោជេតារាសីល្អ សម្រាប់រៀបចំកិច្ចវិធីអ្វីមួយ ឬសាងសង់សំណង់អ្វីមួយ។ មនុស្សតែងតែ ចង់ដឹង ពីដំណើរជីវិតរបស់ខ្លួន តាំងតែពីកើតរហូតដល់ស្លាប់ គឺមានការប្រាស្រ័យទាក់ទងទៅនិងដំណើរវិវត្តន៍របស់ផ្កាយជានិច្ច។ 

លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃដំណើររបស់ផ្កាយនេះហើយ ទើបរាល់កិច្ចពិធី ឬធ្វើសំណង់ផ្សេងៗ មនុស្សតែងតតែ រកជោគល្អ​ ឬពេលល្អ ដើម្បីរៀបចំពិធីឡើង តួយ៉ាងដូចជាប្រាសាទ អង្គរវត្តជាដើម។

តើសំណង់ប្រាសាទអង្គរវត្តមានការទាក់ទងអ្វីទៅនឹងបាតុភូត ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ? 

នៅត្រង់ចំណុចនេះ លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា​ មិនមែនមានតែអង្គរវត្តមួយទេដែលមាន ទាក់ទងទៅនិងដំណើរថ្ងៃរះនោះ គឺមានសំណង់ សាសនា វប្បធម៏ បុរាណដ៏ទៃទៀតផងដែរ។​ ចំពោះសំណង់អង្គរវត្តគេអាច សង្កេតឃើញថា​ វាមានព្រឹត្តិការណ៍ចំនួន៤ កើតឡើងជាប់ជានិច្ច ព្រឹត្តិការណ៍ទាំងបួននោះរួមមាន៖ ពេលវេលាថ្ងៃ និងយប់ មានភាពស្មើរគ្នា ឬ គេហៅថា សមរាត្រី​ គឺកើតឡើងពីរដងក្នុងមួយឆ្នាំ លើកទីមួយនារដូវ វស្សា កើតចំថ្ងៃទី២១ កញ្ញា និងលើកទីពីរ នារដូវប្រាំង កើតចំថ្ងៃទី២១ ខែមីនា សម្រាប់ព្រឹត្តិការណ៍ពីរទៀត គឺពេលថ្ងៃខ្លីជាងពេលយប់ កើតឡើងចំថ្ងៃទី២១ ខែ ធ្នូ និងថ្ងៃវែងជាងពេលយប់ កើតឡើងនៅចំថ្ងៃទី២១ ខែមិថុនា ៕

សូមទស្សនាវិដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *