សុំម្នាក់មួយម៉ាត់មក! កូនតិរច្ឆានសុំលុយម្តាយទៅទិញថ្នាំញៀនមិនបាន ទាញឈើជ្រុងសំពងទៅលើម្តាយចំក្បាល បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌…

សុំម្នាក់មួយម៉ាត់មក! កូនតិរច្ឆានសុំលុយម្តាយទៅទិញថ្នាំញៀនមិនបាន ទាញឈើជ្រុងសំពងទៅលើម្តាយចំក្បាល បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌...

កំពង់ស្ពឺ៖ ពិតជាសាហាវមែន កូនតិរច្ឆាន ហ៊ានលើកដៃវាយស្លាប់ម្តាយខ្លួនឯង កាលពីវេលាម៉ោង ៩និង៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយសារតែ សុំលុយម្តាយទៅទិញថ្នាំញៀនមិនបាន ក៏ទាញឈើជ្រុងដោយនៅជិតខ្លួន វាយចំក្បាល បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ហេតុការណ៍នេះកើតឡើងនៅ ចំណុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា កូនប្រុសតិរច្ឆាននេះ ឈ្មោះ ភាញ ភី អាយុ31ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នរស់នៅជាមួយម្តាយ គ្មានការងារធ្វើ ចំនែកម្តាយជាជនរងគ្រោះឈ្មោះ ឌុល រឿន អាយុ78ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺដូចជាសង្ស័យដែរ។

មុនពេលកើតហេតុ គេឃើញជនសង្ស័យទៅសុំលុយម្តាយ ទាំងម្តាយគ្មានលុយនិងខ្លួន តែជនសង្ស័យមិនជឿ ថាម្តាយលាក់លុយ មិនឲ្យ មិនព្រមឲ្យយកទៅទិញថ្នាំ ក៏មានការខឹងសម្បា ក៏ទាយដំបងជ្រុងដែលនៅជាប់ខ្លួន សំពងទៅលើម្តាយចំក្បាល បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួន ជនសង្ស័យ ជាកូន អកត្តញូ យកមកសាកសួរ និងចាត់ការតាម និតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *