អីយ៉ាស់ ជិះម៉ូតូឌុបគ្នាពីរ បីនាក់ទៀត…ឪពុកម្តាយ បណ្តោយកូនខ្លាំងពេកហើយ មិនខ្លាចកូនមានគ្រោះថ្នាក់ទេអី …

អីយ៉ាស់ ជិះម៉ូតូឌុបគ្នាពីរ បីនាក់ទៀត...ឪពុកម្តាយ បណ្តោយកូនខ្លាំងពេកហើយ មិនខ្លាចកូនមានគ្រោះថ្នាក់ទេអី ...

កាលពីថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូ ដែលក្មេងកំពុងបើកបរ លើដងផ្លូវ អាយុប្រហែលជាជាង១០ឆ្នាំប៉ុណ្ណោះ បើកបរដោយមិនខ្លាចគ្រោះថ្នាក់ មានខ្លះឌុបគ្នាបីបួននាក់ ខ្លះជាមនុស្សធំទៅទៀត។ ដោយសារតែខ្លាចគ្រោះថ្នាក់ ណាមួយជាយថាហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មិនឲ្យធ្វើដំណើរទៅមុខទៀតឡើយ ។ 

ទន្ទឹមនឹងនេះ សូមអាណាព្យាបាល គ្រប់គ្នា កុំបណ្តែតបណ្តោយកូនៗរបស់លោកអ្នក ជិះម៉ូតូទាំងវ័យក្មេង ព្រោះថា គ្រោះថ្នាក់ យើងមើលមិនឃើញនោះឡើយ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Bunleng បានបង្ហោះសារថា “ខេត្តបន្ទាយមានជយ័-Police ក្រុងប៉ោយប៉ែត ធ្វើយុទ្ធនាការ ទប់ស្កាត់ហាមឃាត់ក្មេងតូចៗមិនទាន់ពេញវ័យ មិនអោយបើកបរយានយន្តតាមផ្លូវសាធារណៈ ដើម្បីការពារកុំអោយមានគ្រោះថ្នាក់ !!!”។

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *