ទើបតែស្រកអស់ ឥឡូវជន់លិចទៀតហើយ…ភ្លៀងមួយមេធំបណ្តាលឲ្យ ជន់លិចផ្លូវ មានកំពស់ជាងកន្លះម៉ែត្រ ហើយទឹកហូរក៏ខ្លាំងទៀត សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា…

ទើបតែស្រកអស់ ឥឡូវជន់លិចទៀតហើយ...ភ្លៀងមួយមេធំបណ្តាលឲ្យ ជន់លិចផ្លូវ មានកំពស់ជាងកន្លះម៉ែត្រ ហើយទឹកហូរក៏ខ្លាំងទៀត សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា...

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារឲ្យដឹងថា “ស្រុកព្រៃនប់ៈ មន្ត្រីមូលដ្ឋានប្រាប់មកថា ផ្លូវលំក្រាលគ្រួសក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣(វាលរេញ កំពត)ចូលទៅភូមិព្រែកក្រាញ់ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចកំពង់ផ្កា ត្រូវបានទឹកហូរកាត់ពីលើផ្លូវ កម្ពស់ប្រមាណជាងកន្លះម៉ែត្រ ក្រោយមានភ្លៀងធ្លាក់ខ្លាំង នៅល្ងាចថ្ងៃទី២៩សីហា២០១៩នេះ ។

បើតាមមន្ត្រីមូលដ្ឋានដដែលបន្តថា សម្រាប់ការធ្វើចរាចរណ៍ឆ្លងកាត់ គិតត្រឹមព្រលប់ថ្ងៃ២៩សីហាដដែល គឺឆ្លងបានតែអ្នកថ្មើរជើងប៉ុណ្ណោះ ចំណែករថយន្ត ជាពិសេសរថយន្តដឹកកម្មករកម្មការីនីរោងចក្រ ដែលត្រូវឆ្លងកាត់ចេញពីធ្វើការពេលល្ងាចថ្ងៃ២៩សីហានេះ បានចតទុកបណ្តោះអាសន្ននៅបន្ទាយទាហាន១០៥ ដែលស្ថិតនៅក្បែនោះ ហើយកម្មករ កម្មការីនីត្រូវធ្វើដំណើរទៅផ្ទះដោយដើរឆ្លងទឹកលិចផ្លូវនេះចម្ងាយប្រមាណជាង១០០ម៉ែត្រ ។

ជុំវិញស្ថានភាពនេះ មន្ត្រីមូលដ្ឋាន អជ្ញាធរពាក់ពន្ធ័ ក្រុមការងារចុះជួយឃុំសាមគ្គី ក៍ដូចជាកងទព័ដែលនៅក្បែរនោះ បានដាក់កម្លាំងប្រចាំការតាមដាននៅតំបន់នោះនិងណែនាំអោយអ្នកដើរឆ្លងបង្កើនការប្រុងប្រយត្ន័ពិសេសក្មេងៗឬមនុស្សចាស់ជរា ដែលក្នុងករណីចាំបាច់ត្រូវរកមន្ត្រីប្រចាំការអោយជួយនាំឆ្លង”។

ដូចនេះ សូមបងប្អូនដែលធ្វើដំណើរ តាមផ្លូវនេះ មិនថា ថ្មើរជើង ឬក៏បើកបរយានយន្តនោះឡើយ សូមមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *