សប្បាយចិត្តជំនួសអ្នកខេត្តព្រះសីហនុ ដែលបានអភិបាលខេត្តល្អ…រយៈពេលពីរខែមកនេះ ឯកឧត្តមគួច ចំរើន បានដាំកូនឈើចំនួនជិត៣០០០ដេីម​ និង..

សប្បាយចិត្តជំនួសអ្នកខេត្តព្រះសីហនុ ដែលបានអភិបាលខេត្តល្អ...រយៈពេលពីរខែមកនេះ ឯកឧត្តមគួច ចំរើន បានដាំកូនឈើចំនួនជិត៣០០០ដេីម​ និង..

មហាជនជាច្រើន ប្រាកដជាបានជ្រាបហើយថា ឯកឧត្តម​ គួច ចំរើន អភិបាល​ខេត្ត បានឡើងកាន់តំដែងក្នុងរយៈពេលពីខែមកនេះ គឺលោកបានធ្វើឲ្យខេត្តព្រះសីហនុ មានការប្រែប្រួលអ្វីខ្លះ ទាំងប្រព័ន្ធលូ ស្ពា​ន ផ្លូវថ្នល់ គឺមានការងាយស្រួលជាងមុន ហើយលោកក៏បាន ធ្វើការដាំដើមឈើ និងលែងកូនត្រី ដើម្បីជាផលប្រយោជន៍ទៅថ្ងៃមុខផងដែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារពីសកម្មភាពរបស់ឯកឧត្តមថា “រយះពេល២ខែ​ ដែល​ឯកឧត្ដម​ គួច​ ចំរេីន​ ទទួលតំណែងជា​ អភិបាលខេត្តព្រះសីហនុ​ បានដឹកនាំដាំកូនឈេីប្រមាណជិត៣០០០ដេីម​ និងលែងកូនត្រីប្រមាណ១៥ម៉ឺនក្បាលក្នុងនោះ:

-ថ្ងៃទី​១៥​ ខែកក្កដា​​ ដាំកូនឈេីចំរុះចំនួន២.២០០ដេីម​ លេីផ្ទៃដី២ហិចតា​

-ថ្ងៃទី​២៦​ ខែកក្កដា​​ លែង​កូនត្រី៥០.០០០ក្បាល​ និងមេត្រីពូជ២០គីឡូ​ក្រាម​នៅបឹងត្រាវ

-ថ្ងៃទី​២៩​ ខែកក្កដា​ ដាំដេីមនាងនួនជាង២០០ដេីម​ តាមដងវិថីនៅតំបន់អូត្រេះ​​ និង

-ថ្ងៃទី​២៩​ ខែសីហា​ ដាំកូនឈេីក្រញូង​ ​គគីរ​ ៥០០ដេីម​ និងប្រលែងកូនត្រី​១០ម៉ឺន នៅតំបន់អូរត្រជាក់ចិត្ត​ ស្ថិតនៅព្រំប្រទល់ស្រុកព្រៃនប់​ និងស្ទឹងហាវ”។ 

ហើយក្នុងនោះ លោកក៏ចុះមកពិនិត្យប្រព័ន្ធអូរ នេះ គឺដើម្បីជួយសម្រួល ដល់ការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ​ មានការអភិវឌ្ឍយ៉ាងលឿន ប្រព័ន្ធលូ អូ ប្រឡាយទឹកហូមិនទាន់តាមតម្រូវការ ហេីយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ ។ ម្យ៉ាងទៀតតំបន់មួយចំនួនជាដីរងទឹកភ្លៀង ត្រូវបានប្រែក្លាយជាអាគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ។ល។ ធ្វើឱ្យនៅពេលភ្លៀងម្តងៗត្រូវជន់លិចផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបមួយចំនួន ៕​

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *