សូមជួយស៊ែរបន្តផង ! លោក ឧកញ៉ា នួន អក ប្រកាស់ផ្តល់ថវិការលើកទឹកចិត្ត ដល់ប្អូនប្រុស ហុង ភារិន ជាទឹកប្រាក់ចំនួន….

សូមជួយស៊ែរបន្តផង ! លោក ឧកញ៉ា នួន អក ប្រកាស់ផ្តល់ថវិការលើកទឹកចិត្ត ដល់ប្អូនប្រុស ហុង ភារិន ជាទឹកប្រាក់ចំនួន....

ថៃ៖ ប្រិយមិត្តប្រហែលជាបានជ្រាបព័ត៍មានរបស់ប្រទេសថៃ ពីយុវជនខ្មែរម្នាក់ដែលមានឈ្មោះ ហុង ភារិន ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ ប្រទេសថៃ កំពុងតែធ្វើពិភពលោកកោតសរសើរមិនដាច់ពីមាត់ ចំពោះការបង្ហាញនូវសមត្ថភាពពិសេសរបស់គាត់ ដោយបានចង់ចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និង ប្រក្រតិទិនជាច្រើនឆ្នាំទៀតផង ដែលមនុស្សដទៃទៀតមិនអាចធ្វើបានដូចគាត់ ក្នុងកម្មវិធីអច្ឆរិយៈលើស១០០ ឬ Super100” នៃ ទូរទស្សន៍Workpoint Entertainment។

ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នួន អក Nourn Ork បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ” នខ្មែរពិតជាអាស្ចារ្យ! ❤️👍🇰🇭ខ្ញុំពិតជាមានមោទនៈភាពជាខ្មែរដូចគ្នាសម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។

ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន(1000$)ផងដែរសម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។ ប្រសិនជាប្អូនបានទទួលពត៌មានពីខ្ញុំតាមរយៈfacebook page (ឧកញ៉ា នួន អក oknha nourn ork)នេះ​ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 010 999 658 077 999 658 ដើម្បីទទួលថវិកានេះ។ សូមអរគុណ👍💐 “។

Leave a Reply

Your email address will not be published. Required fields are marked *