អាណិតក្មេងណាស់ ? ​ប្រពន្ធ លួចផិតប្តី ច្រើនដង ឈានដល់ការបែកបាក់រៀបគំរោងឲ្យសាហាយ បាញ់សម្លាប់ប្តីតាមផ្លូវ ដោយបន្សល់ទុកកូនឲ្យរស់គ្មាន ប៉ាម៉ាក់ហៅដូចគេ….(មានវីដេអូ)

អាណិតក្មេងណាស់ ? ​ប្រពន្ធ លួចផិតប្តី ច្រើនដង ឈានដល់ការបែកបាក់រៀបគំរោងឲ្យសាហាយ បាញ់សម្លាប់ប្តីតាមផ្លូវ ដោយបន្សល់ទុកកូនឲ្យរស់គ្មាន ប៉ាម៉ាក់ហៅដូចគេ....(មានវីដេអូ)

ភ្នំពេញ ៖ ករណី​លោកគ្រូ​បង្រៀន​ម្នាក់ ​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​កណ្តាល​អធ្រាត្រ​ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។

ឥឡូវនេះ ការពិតត្រូវបានលាតត្រដាងហើយ សមត្ថកិច្ចស្រាវជ្រាវ រហូត ចាប់បាន គឺជា​ប្រពន្ធ ដែលជួល​គេនិងបក្ខ​ពួក​អ្នកស ម្លាប់​តែ​ជនដៃដល់​កំពុង​រត់គេច​ខ្លួន នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា​នេះ ​។​ ជនជាប់ចោទ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ខាងលើ ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​ជាមួយ​ប្តី​(​សព​ឈ្មោះ រឿន រតនា​) ​នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែងកើតហេតុ​ខាងលើ។

នារីដែលជាប្រពន្ធរូបនេះជា​អ្នក​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯង ​ដោយសារ​ជនរងគ្រោះ​ជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទើប​នាង​សម្រេចចិត្ត​ដូច្នេះ​។ នាង​បាន​បញ្ជាក់​ថា កន្លងមក​ប្តី​របស់​នាង (​សព​) មាន​ទំនាស់​ជាមួយ​នាង​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយក៏​ធ្លាប់​បាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ឈ្មោះ ….. ជា​អតីត​មិត្ត​ប្រុស​របស់​នាង​ផងដែរ ​ទើប​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់​ជួប​គ្នា​រៀបចំ​ផែន​ការ​បាញ់សម្លាប់​ប្តី​ខ្លួន​ដោយ​ឲ្យ​បក្ខពួក​មិត្ត​ប្រុស​(​សា​ហាយ​)​ ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *