ខ្លាំងអីយ៉ាងនេះលោកបង…បុរសម្នាក់ ខឹងនាងទារប្រាក់ ក្រោយឡើងឋានសួគ៏រួច ទប់កំហឹងមិនបាន វាយមួយដៃចំក្បាល ចុងក្រោយ…

ខ្លាំងអីយ៉ាងនេះលោកបង...បុរសម្នាក់ ខឹងនាងទារប្រាក់ ក្រោយឡើងឋានសួគ៏រួច ទប់កំហឹងមិនបាន វាយមួយដៃចំក្បាល ចុងក្រោយ...

ស្វាយរៀង៖ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បុរសម្នាក់​ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាលើនារី បម្រើការងារនៅ KTV ម្នាក់ ក្រោយពីឡើងឋានសួគ៌ជាមួយគ្នា មិនឲ្យលុយ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១៥ផ្ទះសំណាក់ បាវិតឋានសួគ៍ ក្នុងភូមិបាវិតកណ្ដាល សង្កាត់/ក្រុងបាវិត ។

ជនសង្ស័យមានឈ្មោះថា ហ៊ាង រ៉ា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូក្រោន មានទីលំនៅភូមិវាំងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះ មានអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ (ផ្ការីកក្នុងសួនជាយដែន) មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នៅមុនពេលកើតហេតុជនសង្ស័យនិងនារីរងគ្រោះ បានចូលដេកផ្ទះសំណាក់ បន្ទាប់ពីរួមរ័ក្សរួច ក៏បានដើរចេញពីក្នុងបន្ទប់ ធ្វើមិនដឹង ភ្លាមនោះ នារីគ្រោះ បានទារលុយ ពេលនោះក៏កើតជាហិង្សា ដោយជនសង្ស័យ បានវាយមួយដៃចំក្បាលជនរងគ្រោះ​ ។​ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *