លោក តាំង គឹមសួរ ថា អ្នកកាប់បំផ្លាញនិងទទួលបានប្រយោជន៍ពីការបំផ្លាញព្រៃឈើប្រហែលជាស្អប់ខ្ញុំខ្លាំងហើយ តែមានធម្មជាតិ និងបងប្អូនជាច្រើន ដែលស្រលាញ់ខ្ញុំ…

លោក តាំង គឹមសួរ ថា អ្នកកាប់បំផ្លាញនិងទទួលបានប្រយោជន៍ពីការបំផ្លាញព្រៃឈើប្រហែលជាស្អប់ខ្ញុំខ្លាំងហើយ តែមានធម្មជាតិ និងបងប្អូនជាច្រើន ដែលស្រលាញ់ខ្ញុំ...

ប្រិយមិត្តជាច្រើន ប្រាកដជាស្គាល់ លោក តាន់ គឹមសួរ​ ហើយមែនទេ ដោយលោកបានចូលរួមយ៉ាងសកម្ម នៅក្នុងសង្គម​ ដើម្បីជួយដល់ជនរងគ្រោះដោយការរំលោភបំពាន​ និងបានធ្វើវិដេអូអប់រំជាច្រើន។ វិដេអូអប់រំទាំងនោះ សុទ្ធតែបាន ធ្វើឲ្យមហាជន មានការពេញចិត្ត និងស្រលាញ់ ជាខ្លាំងក្រោយ ពីបានទស្សនាហើយ។

ដោយឡែកកាលពីពេលថ្មីៗនេះ លោកបានបង្កើតគំរោងនោះ គឺការព្យាបាលផែនដី ដោយមានការដាំដើមឈើជាច្រើន ដើម ទៅតាមតំបន់នីមួយៗ ដើម្បីឲ្យផែនដីមួយនេះ មានភាពស្រស់បំព្រងទៅហើយធម្មជាតិពណ៏បៃតងឡើងវិញ។

យ៉ាងណាមិញ នៅលើបណ្តាញសង្គមរបស់លោក បានបង្ហោះសារយ៉ាងខ្លីយ៉ាងថា “អ្នកកាប់បំផ្លាញនិងទទួលបានប្រយោជន៍ពីការបំផ្លាញព្រៃឈើស្អប់ខ្ញុំ អ្នកស្រឡាញ់ធម្មជាតិគាំទ្រខ្ញុំ នេះជារឿងធម្មតាទៅហើយដែលតែងតែកើតឡើងមកលើខ្ញុំ😘😘😘 ធ្វើអ្វីក៏ដោយ តែងមានអ្នកស្រឡាញ់និងស្អប់ សំខាន់គឺយើងប្រកាន់គោលជំហររបស់ខ្លួនរឹងមាំយ៉ាងណា😉😉😉”។

ប្រភព៖ Tan Kimsour

Leave a Reply

Your email address will not be published. Required fields are marked *