រន្ធត់ណាស់ ! មុននេះបន្តិច រថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យ សម្តេចតេជោស្រអែម កំពុងដឹកអ្នកជម្ងឺឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះ….

រន្ធត់ណាស់ ! មុននេះបន្តិច រថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យ សម្តេចតេជោស្រអែម កំពុងដឹកអ្នកជម្ងឺឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះ....

ដំណឹងបឋម  ៖ នៅថ្ងៃទី 30.08.2019 វេលាម៉ោង 12:45នាទី រថយន្តសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យ សម្តេចតេជោស្រអែម កំពុងដឹកអ្នកជម្ងឺ ពីមន្ទីរពេទ្យស្រអែម ទៅ មន្ទីរពេទ្យភូមិភាគ4 ខេត្តសៀមរាប ពេលធ្វើដំណើរដល់ចំណុច អូរដូនស្ងួន ស្ថិតក្នុងភូមិសាស្រ្ត ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ស្រាប់តែរថយន្ត ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះ ខូចខាតទាំងស្រុង ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចស្រុកគូលែន បានចេញរថយន្តពន្លត់អគ្គីភ័យ 01គ្រឿង ចុះទៅអន្តរាគមន៍ ពន្លត់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។ ករណីនេះពុំបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ឡើយ ។

ប្រភព៖Sam Nang

Leave a Reply

Your email address will not be published. Required fields are marked *