មិនដឹងខ្លាចយ៉ាងណាទេ…ប្អូនស្រីម្នាក់ ជិះម៉ូតូចេញពីសាលា ស្រាប់តែចោរភ្ជង់យកម៉ូតូទៅបាត់ ដោយបន្សល់ទុកម៉ូតូកញ្ចាស់ឲ្យប្អូនស្រីទៅវិញ…

មិនដឹងខ្លាចយ៉ាងណាទេ...ប្អូនស្រីម្នាក់ ជិះម៉ូតូចេញពីសាលា ស្រាប់តែចោរភ្ជង់យកម៉ូតូទៅបាត់ ដោយបន្សល់ទុកម៉ូតូកញ្ចាស់ឲ្យប្អូនស្រីទៅវិញ...

កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vang Vanneth បានបង្ហោះសារ សូមបងប្អូនជួយស៊ែរ បន្តផង ព្រោះកូនស្រីរបស់គាត់ ត្រូវបានចោរភ្ជង់កូនស្រីគាត់យកម៉ូតូថ្មីទៅបាត់ បន្សល់ទុក ម៉ូតូ សង់កូរ៉េ នៅកន្លែងកើតហេតុ។

នៅក្នុងគណនីហ្វេសប៊ុកនោះ បានរៀបរាប់ថា “ម៉ោង ១០ព្រឹកថ្ងៃទី២៩ ខែសីហា នេះ កូនស្រីខ្ញុំចេញពីរៀនគួ សាលារៀនអនុវិទ្យាល័យស្រង់ ត្រទ្បប់មកវិញ ត្រូវបានចោរប្លន់យកម៉ូតូដោយភ្ជុងកាំភ្លើង រួចយកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព នៅចំណុចស្ពានខាងជើងវត្តស្វាយទាប បើមានបងប្អូនយើងស្គាស់ និងឃើញភិនភាគម៉ូតូស្លាកលេខ កំពង់ស្ពឺ 1N 7656 សូមជួយផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច ឫ តាមលេខ ០១៦ ២៣ ៧៤ ៣៣ _០១២ ២៣ ៧៤ ៣៣ សូមអរគុណ ចោរបានបន្សល់ទុក ម៉ូតូ សង់កូរ៉េ នៅកន្លែងកើតហេតុ”។

ប្រភព៖ Vang Vanneth

Leave a Reply

Your email address will not be published. Required fields are marked *