មកលេងម្តងនេះ រៀងរហូត…ជនបរទេសពីរនាក់ ខំមកទេសចរណ៍នៅស្រុកខ្មែរ ដឹងអីចោរឆក់ទូរស័ព្ទ យំផង ស្រែកផង មើលទៅគួរឲ្យអាណិតណាស់…

មកលេងម្តងនេះ រៀងរហូត...ជនបរទេសពីរនាក់ ខំមកទេសចរណ៍នៅស្រុកខ្មែរ ដឹងអីចោរឆក់ទូរស័ព្ទ យំផង ស្រែកផង មើលទៅគួរឲ្យអាណិតណាស់...

នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ និង៥០នាទី មានករណីឆក់ទូរស័ព្ទរបស់ជនបរទេស២នាក់ ដែលកំពុងតែធ្វើដំណើរតាមផ្លូវ  ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣ កែងផ្លូវលេខ១០៦ ក្រោយផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុីម ចាន់សុី បានបង្ហោះសារថា ” ពួកនេះពិតជាឃោរឃៅណាស់គាត់ខំមកទេសចរណ៍នៅស្រុកយើងហើយហេតុអីក៏ធ្វើបាបគាត់លួចរបស់គាត់អញ្ចឹង😔នៅសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ និង៥០នាទី មានករណីឆក់មួយបានកើតឡើង ដោយចោរចិត្ដអប្រិយ៍ បានឆក់យកទូរស័ព្ទរបស់ជនបរទេស ២នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣ កែងផ្លូវលេខ១០៦ ក្រោយផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រួចរត់គេចបាត់ស្រមោលតែម្ដង” ៕

ប្រភព៖ សុីម ចាន់សុី

Leave a Reply

Your email address will not be published. Required fields are marked *