ស្អប់ណាស់ ពួកបំពុលសង្គម! ក្រុមជើងខ្លាំង​ដេញវ៉ៃគ្នាផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល ពេលនេះចាប់បាន៤នាក់ហើយ ក្នុងនោះ…(មានវីដេអូ)

ស្អប់ណាស់ ពួកបំពុលសង្គម! ក្រុមជើងខ្លាំង​ដេញវ៉ៃគ្នាផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល ពេលនេះចាប់បាន៤នាក់ហើយ ក្នុងនោះ...(មានវីដេអូ)

កំពង់ឆ្នាំង៖ ករណីក្រុមក្មេងស្ទាវ២ក្រុមវ៉ៃគ្នារឿងដណ្តើមស្រី ផ្អើលភ្ញៀវទេសចរណ៍ដែលទៅលេង នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៥ សីហា នោះ សមត្ថកិច្ចចាប៉ខ្លួនបាន៤នាក់ហើយ។

ប្រភពពីសមត្ថកិច្ចបានឲដឹងថា នៅព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ វី នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ។ នៅវេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ូលីស នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស បានឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះយិន សុផាតយុទ្ធ ភេទប្រុស នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស។ នៅវេលាម៉ោង១៦និង៣០នាទីនេះ កម្លាំងប៉ូលីសបានបន្តឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត ។ ក្នុងនោះម្នាក់ឈ្មោះសាំង សាន់ (ហៅ ខុន) ភេទប្រុស និងម្នាក់ទៀតឈ្មោះទិន ហុងតាយ ភេទ ប្រុស ទាំង២នាក់នេះ នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានក្មេងស្ទាវពីរក្រុមបានវ៉ៃគ្នា ផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ដែលករណីវ៉ៃតប់គ្នានេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយក្រុមទាំង២នេះស្រឡាញ់ស្រីតែមួយ ។ ករណីហិង្សាដែលបង្ករឡើងដោយក្រុមក្មេងស្ទាវនៅតំបន់ទឹកធ្លាក់នេះ មិនមែនជាលើកទី១នោះទេ ។ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៩

នោះ ក៏មានហេតុការណ៍ ក្រុមក្មេងស្ទាវដេញវ៉ៃគ្នានៅតំបន់ទឹកធ្លាក់ ថ្មក្រាលនេះ ដោយមានទាំង វីឌីអូ បង្ហោះផ្អើលបណ្តាញសង្គមផងដែរ។ គ្រានោះ នគរបាលស្រុកទឹកផុស ក៏បានឃាត់ខ្លួនក្រុមបង្ក តែការឃាត់ខ្លួននោះមិន បានប៉ុន្មានផងក៏បានដោះលែងទៅវិញ។

ចំពោះហេតុការណ៍នេះ​ ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តតំបន់នោះ បានរិះគន់ និងស្នើអោយ អាជ្ញាធរយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ ព្រោះតំបន់ទឹកធ្លាក់ថ្មក្រាល ជាតំបន់ទេសចរណ៍ធម្មជាតិ កំពុងតែមានការទាក់ទាញភ្ញៀវទេសចរណ៍របស់ខេត្តកំពង់ឆ្នាំង ។ ប្រភព៖ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង

មានវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *