សូមជួយសែ៊រអោយស្ថានទូតចិនជួយអន្តរាគមន៍ផង ! យុវជនម្នាក់ព្រួយបារម្ភពីគូរដណ្តឹងរបស់ខ្លួនត្រូវមេខ្យល់នាំទៅប្រទេសចិន​ បាត់ដំណឹងសូន…..

សូមជួយសែ៊រអោយស្ថានទូតចិនជួយអន្តរាគមន៍ផង ! យុវជនម្នាក់ព្រួយបារម្ភពីគូរដណ្តឹងរបស់ខ្លួនត្រូវមេខ្យល់នាំទៅប្រទេសចិន​ បាត់ដំណឹងសូន.....

ក្រោយទទួលឆាតពីស្ត្រីដែលសង្ស័យជាមេខ្យល់ ដោយប្រាប់ថា បើចង់ឲ្យគូដណ្តឹងត្រឡប់មកវិញ ផ្ញើលុយទៅឲ្យរូបគេ ហើយក៍ត្រូវបាន BLOCK ហ្វេសប៊ុកចោល ទើបធ្វើយុវជនម្នាក់ ដែលជាគូរដណ្តឹងរបស់នារីរងគ្រោះមានការព្រួយបារម្ភជាខ្លាំងពីអនាគតប្រពន្ធរបស់ខ្លួន ហើយបានបន្តទៅដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទទូចសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក៍ដូចជាស្ថានទូតចិនជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យគូដណ្តឹងរបស់ខ្លួនបានត្រឡប់មកមាតុប្រទេសវិញ។

យុវជនរូបនោះឈ្មោះអ៊ុក សុជាតិ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ជាអតីតពលករកូរ៉េនិងកំពុងរៀនភាសារជប៉ុនត្រៀមទៅធ្វើពលករប្រទេសជប៉ុននៅពេលខាងមុខនេះ ។ ចំណែកគូរដណ្តឹងឈ្មោះញ៉ សុខច័ន្ទ ហៅតក់ អាយុ២៥ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ រីឯស្រ្តីជាមេខ្យល់ដែលរងការចោទប្រកាន់នោះឈ្មោះ ថោង ស្រីរ័ត្ន ភេទស្រីអាយុជាង២០ឆ្នាំ មានលំនៅភូមិ តាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

សូមជម្រាបថា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩យុវជនជាគូរដណ្តឹងក៍បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីអោយសមត្ថកិច្ចអន្តរគមន៍ ដោយ សង្ស័យ ថា គូរដណ្តឹងរបស់ខ្លួន ត្រូវបានមេខ្យល់នាំយកទៅលក់នៅប្រទេសចិនព្រមទាំង ទទូចសុំអោយសមត្ថកិច្ចហៅបងស្រីរបស់មេខ្យល់មកសាកសួរ។ ការដាក់ពាក្យបណ្តឹងបន្ទាប់ពី នារីជាគូដណ្តឹង បានទាក់ទងតាមហ្វេសប៊ុកថា ខ្លួនត្រូវបានគេនាំយកទៅប្រទេសចិន ហើយកំពុងតែអត់ផ្ទះសំណាក់នៅព្រុំប្រទល់ក្នុងប្រទេសវៀតណាមនិងចិន ព្រោះនារីដែលជាគូរដណ្តឹង បានចាក់ចេញពីប្រទេស ទៅជាមួយនារីដែលគេសង្ស័យ ថា ជាមេខ្យល់ដោយពុំបានប្រាប់ឪពុកម្តាយ និងគូរដណ្តឹងអោយបានដឹងឡើយ។

យោងតាមបុរសដែលជាគូរដណ្តឹងឈ្មោះអ៊ុក សុជាតិ បានអោយដឹងថា ខ្លួនបានស្គាល់នាងសុខ ច័ន្ទ តាមរយៈការលេងហ្វេប៊ុក ហើយបានស្រលាញ់គ្នារយៈពេលប្រមាណ៣ឆ្នាំ ខណៈពេលដែលខ្លួនជាពលករនៅប្រទេសកូរ៉េ ។បន្ទាប់ពីស្រលាញ់គ្នាយ៉ាងល្អូកល្អឺន ពេលមកពីកូរ៉េវិញខ្លួនក៍បានចូលដណ្តឹងនាងកាលពី១ឆ្នាំមុន ដើម្បីយកធ្វើជាគូរអនាគត ។លុះក្រោយមកពួកគេក៍បានសម្រេចចិត្តប្រឡងចូលរៀនភាសារជប៉ុនជាប់ទាំង២នាក់ ដើម្បីទៅធ្វើពលករនៅប្រទេសជប៉ុន តែខ្លួនគឺរៀនចប់មុនហើយត្រៀមទៅធ្វើពលករជប៉ុននៅខែ១២ឆ្នាំនេះ ចំណែកនាងសុខច័ន្ទគឺទៅជប៉ុននៅវគ្គបន្ទាប់។

បុរសជាគូរដណ្តឹងបន្តទៀតថា ស្រាប់តែនៅវេលាម៉ោងប្រមាណ២យប់រំលងអធ្រាត្រចូលថ្ងៃទី២៣ខែសីហា គូដណ្តឹងរបស់ខ្លួនបានទូរស័ព្ទមកតាមរយៈហ្វេសប៊ុកប្រាប់ថា ខ្លួនត្រូវបានឈ្មោះ ថោង ស្រីរ័ត្ន នាំយកទៅប្រទេសចិន ទៅដល់ព្រុំប្រទល់ប្រទេសវៀតណាម ចិនតាំងពីថ្ងៃ២០សីហា ។ ពេលទៅដែលមានមេខ្យល់វៀតណាមប្រុសចេះខ្មែរមិនស្គាល់ឈ្មោះនាំទៅសម្រាកនៅផ្ទះសំណាក់ហើយមានជនជាតិវៀតណាម៤នាក់បាននាំទៅបង្ខាំងក្នុងផ្ទះ ដើម្បីត្រៀមយកទៅប្រទេសចិន។ ការទាក់ទងគ្នា រហូតដល់ម៉ោងប្រមាណជាង១រសៀលត្រូវគូរដណ្តឹងប្រាប់ថា មានថៅកែជាជនជាតិចិនចេះខ្មែរ៤នាក់មិនស្គាល់ឈ្មោះ យករថយន្តមកដឹកចូលប្រទេសចិនហើយ ទាក់ទងលែងបានដោយហ្វេសប៊ុក ត្រូវគេBLOCKចោល។

តាមបុរសជាគូដណ្តឹង ក៍បានអោយដឹងទៀតថា នៅព្រឹកថ្ងៃទី២៥ខែសីហា ខ្លួនបានទទួលឆាតពីស្ត្រីដែលសង្ស័យ ជាមេខ្យល់ ដោយប្រាប់ថា បើចង់អោយនាងត្រឡប់មកវិញអោយផ្ញើលុយទៅអោយក្រោយហ្វេសប៊ុកក៍បានBLOCKទៀត។ បន្ទាប់ពីដាក់ពាក្យបណ្តឹងនគរបាលក៍បានហៅបងស្រីមេខ្យល់ មកសាកសួរតែនាងប្រាប់ថា អត់ដឹងនោះទេ ។ដោយក្តីបារម្ភពីសុវត្តិភាពគូរដណ្តឹង បុរស រូបនោះក៍បានទៅបន្តដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ។

នៅក្នុងពាក្យបណ្តឹង យុវជនឈ្មោះ អ៊ុក សុជាតិ ក៏បានសំណូមពរដល់សមត្ថកិច្ចជួយសង្គ្រោះឈ្មោះញ៉ សុខច័ន្ទដែលជាគូរដណ្តឹង អោយបានត្រឡប់មកប្រទសកម្ពុជាវិញ។ទន្ទឹមនោះ យុវជនរូបនោះក៍មានការព្រួយបារម្ភពីវាសនា គូរដណ្តឹងរបស់ខ្លួនដែលចាញ់បោកមេខ្យល់នាំលក់ប្រទេសចិន៕

ប្រភព:Live-Daily Cambodia

Leave a Reply

Your email address will not be published. Required fields are marked *