សូមអបអរសាទរផង ! ពិតជាគូរឲ្យស្រលាញ់ណាស់ កូនអ្នកចំបាំងក្រោយសង្គ្រាម ​(កូនសុនខហិតមីន)​ កើតមួយសំបុកបាន៨ក្បាលហើយ…

សូមអបអរសាទរផង ! ពិតជាគូរឲ្យស្រលាញ់ណាស់ កូនអ្នកចំបាំងក្រោយសង្គ្រាម ​(កូនសុនខហិតមីន)​ កើតមួយសំបុកបាន៨ក្បាលហើយ…

ហ្វេសបុក​ :​ នៅវេលាយប់ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ​២០១៩កន្លងទៅនេះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (CMAC) បានទទួលកូនអ្នកចំបាំងក្រោយសង្គ្រាម​(កូនសុនខហិតមីន)​ កេីតមួយសំបុកទៀតមានចំនួន៨ក្បាល។ សូមកោតសរសេីរមន្ត្រីជំនាញខាងកូនសុនខនេះដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់​ នឹងការមេីលថែរ៕

សុនខ ហិតរកគ្រាប់មីន និង ជាតិផ្ទុះ ដែលសត្វសុនខទាំងនេះ កន្លងមក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានទិញយកមកពីបរទេស ដោយសុនខមួយក្បាលមានតម្លៃជាង១ម៉ឺនដុល្លារ ប៉ុន្តែឥឡូវនេះ កម្ពុជាអាចបង្កាត់ពូជ និង បង្ហាត់បង្រៀនសុនខ ឱ្យចេះហិតគ្រាប់មីន និង ជាតិផ្ទុះដោយខ្លួនឯងបាន ដោយជោគជ័យ ។

កូនខែ្មរអាចធ្វើបាន ដូចជាកម្មវិធីបង្កាត់ពូជសុនខហិតមីន ​និង គ្រាប់ទូទៅទទួលបានជោគជ័យ​ ដោយក្នុងឆ្នាំ២០១៨កន្លងទៅ​នៅវេលាយប់ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ​២០១៩កេីតមួយសំបុកទៀតមានចំនួន៨ក្បាល​ ៕

Leave a Reply

Your email address will not be published. Required fields are marked *