ពូកែសម្តែងជាងតារាអាជីពទៀត…ឃើញរូបភាពផ្អែមល្ហែមអញ្ចឹង ស្មានថានាងស្រលាញ់ប្តីណាស់ ដឹងអី ជារៀបគំរោងសោះ…

ពូកែសម្តែងជាងតារាអាជីពទៀត...ឃើញរូបភាពផ្អែមល្ហែមអញ្ចឹង ស្មានថានាងស្រលាញ់ប្តីណាស់ ដឹងអី ជារៀបគំរោងសោះ...

កាលពីពេលថ្មីៗនេះ មានករណីដ៏សាហាវមួយបានកើតឡើង ដោយប្រពន្ធជាមួយសាហាយបានរៀបគំរោងបាញ់សម្លាប់ប្តី ហើយធ្វើជាយំស្រែក ទឹកភ្នែកហូររហាម មើលហើយគួរឲ្យអាណិតណាស់ តែដល់ពេលដឹងធាតុពិត ហួសនិយាយ។

ដោយឡែកក្រោយពីបានមានការចែករំលែកតៗគ្នា ពីការបាញ់សម្លាប់ដ៏ព្រៃផ្សៃនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pheng Ryna បានបង្ហោះសារថា “ឃើញរូបភាពSweet Sweet ចឹងមិននឹកស្មានថានាងជាប្រពន្ធជាអ្នករៀបគំរោងការសម្លាប់ប្ដីខ្លួនឯងសោះ។

យោងតាមហ្វេសប៊ុកមានឈ្មោះថា Loeung Chanvichet បានសសេរថា ៖ មីស្រីថោកទាបអញថានាងឯង គឺនាងឯងមែន បងប្រុសខំធ្វើតាមនាងគ្រប់បែបយ៉ាងទោះឃើញនាងយកសាហាយមកដេកដល់ផ្ទះក៏ដោយ ហេតុអីនាងឯងអោយសាហាយនាងឯងបាញ់សម្លាប់គាត់ទៀត។

ចំណែកឯអេខោនហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថាPrak mony Sangsimeng ក៏បានសសេរដែរថា៖ ផិតប្តីច្រេីនលេីកអស់ទ្រព្យសម្បត្តិគ្នានៅតែអត់អោនឱ្យទៀតហេតុអ្វីនៅដាច់ចិត្តសម្លាប់គ្នាទៀត​(ដាក់គុកវាម៉ាជីវិតទៅ)។

នៅអេខោនហ្វេសប៊ុកមួយទៀតមានឈ្មោះថា៖ Ah Ly LY ក៏បានសសេរដែរថា៖ 😢បាត់ហើយភាពកក់ក្តៅ អាសូរណាស់ក្មេងៗ😢។

Sokea Seang ឯងចាំបានអត់កាលវាស្រឡាញ់លោកគ្រូដំបូង វាប្រច័ណ្ឌលោកគ្រូជាមួយពួកយើង😠ភ្នែកវាសម្លឹងពួកយើងម្តងៗចង់សុីទាំងរស់😬។

សូមបញ្ជាក់ថា៖

ករណី​លោកគ្រូ​បង្រៀន​ម្នាក់ ​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​កណ្តាល​អធ្រាត្រ​ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។

នៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា​នេះ ដែល​ជា​ឃាតក​គឺ​នាង​ជា​ប្រព​ន្ធ​របស់​សព​បាន​ជួល​ឃាតក​ជា​បក្ខ​ពួក​សម្លាប់​ តែ​ជនដៃដល់​កំពុង​រត់គេច​ខ្លួន​។

ជនជាប់ចោទ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ខាងលើ ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​ជាមួយ​ប្តី​(​សព​ឈ្មោះ រឿន រតនា​) ​នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែងកើតហេតុ​ខាងលើ។

(ដោយ Pheng Ryna)”។

ប្រភព៖ Pheng Ryna

Leave a Reply

Your email address will not be published. Required fields are marked *