បងសន្យាថានឹងកាន់ដៃអូនឲ្យជាប់ជារៀងរហូត…១៦ឆ្នាំហើយ ដែលយើងមានឋានៈត្រឹមតែជាសង្សារ ហើយថ្ងៃនេះក៏បានមកដល់ គឺជាថ្ងៃដែលអូននិងបង រង់ចាំជាយូរមកហើយ…

បងសន្យាថានឹងកាន់ដៃអូនឲ្យជាប់ជារៀងរហូត...១៦ឆ្នាំហើយ ដែលយើងមានឋានៈត្រឹមតែជាសង្សារ ហើយថ្ងៃនេះក៏បានមកដល់ គឺជាថ្ងៃដែលអូននិងបង រង់ចាំជាយូរមកហើយ...

តើជានិស្ស័យឬអ្វី ដែលធ្វើឲ្យយើងបានស្គាល់គ្នា? តើបងប្អូនជឿលើនិស្ស័យដែរឬទេ?  

ជាការពិតណាស់ នៅក្នុងលោកយើងនេះ អ្វីក៏មាន អ្វីក៏ធ្លាប់ជួបដែរ ពិសេសគឺរឿងគូជីវិត មានអ្នកខ្លះ នៅឆ្ងាយសែនឆ្ងាយ តែទីបំផុតនៅតែបានជួបគ្នា ជាប្តីប្រពន្ធ ហើយមានអ្នកខ្លះទៀត នៅជិតយើងបំផុតក៏មានដែរ នេះឬដែលគេហៅថា និស្ស័យ ។ 

ដូចជាគូស្នេហ៍មួយគូ ដែលគាត់បានស្រលាញ់ អស់រយៈពេល១៦ឆ្នាំហើយ តាំងពីឆ្នាំ 2003-2019 គឺយើងមានឈ្មោះត្រឹមតែជាសង្សារនិងគ្នា ។ មានពេលខ្លះក៏ឈ្លោះប្រកែក ហើយមានពេលខ្លះក៏ងរដាក់គ្នា ហើយពេលនេះខ្លះទៀត ក៏ខឹងគ្នា មិនចេះចប់ ។ ព្រោះតែភាពខុសគ្នានេះហើយ ទើបធ្វើឲ្យយើងបានស្វែងយល់ចិត្តគ្នា និងព្រមចាប់ដៃគ្នា​ សាងគ្រួសារ មិនចាំបាច់ទាល់តែត្រូវគ្នា ទាំងស្រុងនោះទេ ពេលខ្លះភាពខ្វះខាត រៀងៗខ្លួនក៏ជាចំណុចចាប់ផ្តើមនៃក្តីស្នេហាដែរ។ គូជីវិតមិនចាំបាច់ទាល់តែមានភាពល្អឥតខ្ចោះ ឬទាល់តែល្អ១០០ភាគរយនោះទេ តែសំខាន់គឺអ្នកទាំងពីរយល់ចិត្តគ្នា ស្មោះត្រង់នឹងគ្នា ទើបស្នេហាមួយនេះអាចគង់វង្សជារៀងរហូត។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា To Chhun បានបង្ហើបសារយ៉ាងខ្លីថា “16ឆ្នាំហេីយដែលយេីងស្រឡាញ់គ្នា(2003-2019)ក្នុងឋានៈជាសង្សារ

ទម្រាំមានថ្ងៃនេះយេីងឆ្លងកាត់អស់ហេីយនៅរាល់ឧបសគ្គជាច្រេីនជាមួយគ្នា មានទាំងសេីចទាំងយំ​ ប៉ុន្ដែបងអរគុណនូវទឹកចិត្តអូនដែលព្រមកាន់ដៃបងមិនលែងទោះក្នុងកាលទេសៈបែបណាក៏ដោយមានតែផ្ដល់កម្លាំងចិត្តអោយបងថែមទៀត។

នៅពីក្រោយភាពជោគជ័យបងគឺអូន។បងសន្យាថានឹងធ្វេីអោយអូនសេីចច្រីនជាងយំ​ ហេីយអោយអូនយំតែពេលដែលបងធ្វេីអោយរំភេីបចិត្តប៉ុណ្ណោះ​។ ហ៊ាង ម៉េងហួរ

To Chhun photography 0963777745 / 078617979″។

ប្រភព៖ To Chhun

Leave a Reply

Your email address will not be published. Required fields are marked *