ឱ មហាមិត្តខ្ញុំអើយ សូមទៅឲ្យបានសុខណា…មិត្តសំលាញ់របស់លោក គ្រូរងគ្រោះ បង្ហោះសារថា សូមបងប្អូនចងចាំថា កុំយកឲ្យសោះ មនុស្សស្រីដែលមានប្រវត្តិអាក្រក់ ពិសេសមនុស្សស្រីដែល…

ឱ មហាមិត្តខ្ញុំអើយ សូមទៅឲ្យបានសុខណា...មិត្តសំលាញ់របស់លោក គ្រូរងគ្រោះ បង្ហោះសារថា សូមបងប្អូនចងចាំថា កុំយកឲ្យសោះ មនុស្សស្រីដែលមានប្រវត្តិអាក្រក់ ពិសេសមនុស្សស្រីដែល...

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោកគ្រូបង្រៀនម្នាក់ ត្រូវបានគេបាញ់ស ម្លាប់ ទាំងកណ្តាលអធ្រាត្រ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ ដែល​ជា​ឃាត ក​រ គឺនាងជាប្រពន្ធរបស់សពបានជួល​ឃាត ក​រជាបក្ខពួកស ម្លាប់​ តែជនដៃដល់កំពុង​រត់គេច​ខ្លួន​។

គ្រាន់តែទទួលបានដំណឹងមួយនេះ បានធ្វើឲ្យមហាជន​ ពិតជាហួសចិត្តជាខ្លាំង ជាពិសេស គឺអាណិតដល់ក្មេងៗ ដែលជាក្មេងជនរងគ្រោះ តើឲ្យពួកគាត់ សង្ឃឹមអ្វី បើពួកគាត់នៅក្មេងៗយ៉ាងនេះ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ប្អូនស្រីរបស់ជនរងគ្រោះបានបង្ហោះសារ ទាំងខ្លោចចិត្តថា​ “មី ប្រពន្ធ ជាឃាត ករ មី នេះសា ហាវ វាសំដែងសមណាស់ ហើយថែមទាំងលាបពណ៏បងអញថាមានស្រី មានប្រពន្ធចុងទៀត នេះហើយនាងឯងចង់បានទ្រព្យប្តីដើម្បី (សូមបងទៅអោយបានសុខ យុត្តិធម៏មានសំរាប់បងហើយបងរតនា)”។

ទន្ទឹមនឹងនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា គ្រូរី ស្រលាញ់សន្តិភាព បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញថា “បើឯងទៅជិះឡាន មី ប្រកាច់ហ្នឹង និងសា ហាយ ស ម្លាប់ ឯងមិនបានទេ”RIP”

ឱ!មហាមិត្តខ្ញុំអើយ ១១ឆ្នាំមុនយើងលេងទាត់សី លេងបាល់ រៀន ច្រៀង រាំរបាំ ហូបចុកជាមួយគ្នា២ឆ្នាំពេញ ម្តេចឆ្នាំនេះឯងរងគ្រោះដល់ជីវិតបែនេះ!មើលចុះឡើងៗទើបដឹងថាជាមិត្តខ្ញុំគាត់ស្លូតបូតណាស់កាលនៅរៀនគ្រូថ្នាក់៣ឯកទេស សិល្បះសូន្យរូប សិល្បះដូតន្រ្តី និងនាដសាស្ត្រ។សូមព្រ លឹង មហាមិត្តបានទៅកាន់សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។ត្រូវចងចាំកុំយកស្រីដែលគេ ពិសេសស្រីប្រវត្តិអាក្រក់ មិនចេះកែ។មី ស្រីចង្រៃ ស ម្លាប់ សូម្បីគ្រូបង្រៀន ចង់ទៅមិនប្រកាច់ទៅៗទុកកូនឱ្យមិត្តអញមើលបានតើ ចាំបាច់នាំសាហាយមកស ម្លាប់ មិត្តអញធ្វើអី?“។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ខាងលើ ឈ្មោះ ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​ជាមួយ​ប្តី​(​សព​ឈ្មោះ រឿន រតនា​) ​នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែងកើតហេតុ​ខាងលើ៕

ប្រភព៖ គ្រូរី ស្រលាញ់សន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *