នឿយហត់បន្តិច លោកពូ…ឯកឧត្តម គួច ចំរើន និងមន្រ្តីជំនាញ ចុះមើលការកាយប្រឡាយ ដើម្បី…

នឿយហត់បន្តិច លោកពូ...ឯកឧត្តម គួច ចំរើន និងមន្រ្តីជំនាញ ចុះមើលការកាយប្រឡាយ ដើម្បី...

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ដែលទើបតែឡើងកាន់តំណែង បានរយៈពេលពីរខែប៉ុណ្ណោះ តែលោកក៏បានធ្វើកែប្រែជាច្រើន ដូចជា ប្រព័ន្ធលូ សំរាម និងផ្លូវថ្នល់ជាដើម។ ខណៈពេលឃើញការប្រែប្រួលខេត្តរបស់ខ្លួន ពិសេសទទួលបានមន្រ្តីដ៏ល្អម្នាក់ ដែលស្រលាញ់ និងយកចិត្តទុកដាក់ចំពោះរាស្រ្តនោះ ធ្វើឲ្យពួកគាត់មានអារម្មណ៍រីករាយជាខ្លាំង។

មួយរយៈពេលនេះ នៅខេត្តព្រះសីហនុ និងខេត្តផ្សេងៗ គឺមានភ្លៀងធ្លាក់ រហូតធ្វើឲ្យទឹកលិចផ្លូវ ស្ទះលូ ជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើដំណើរជាខ្លាំង។ បន្ទាប់ពីឃើញការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ លោកក៏បានឲ្យគ្រឿងចក្រ មកកកាយបើកផ្លូវ ដើម្បីរំដោះទឹកឲ្យហូរចុះ។ លោកបានដឹកនាំមន្រ្តីជំនាញ ទៅកាន់ទីកន្លែងដោយផ្ទាល់ ដោយគ្មានការនឿយហត់ទាល់តែសោះ នេះហើយគឺជាមន្រ្តីល្អរបស់រាស្រ្ត។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារនៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចុះមើលការកាយប្រឡាយបង្ហូរទឹក នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរំដោះទឹកចេញពីម្ចាស់ដី ដែលរំលោភបំពាននោះ។

ប្រជាពលរដ្ឋខេត្តព្រះសីហនុ ហាក់មានការសាទរ និងត្រេកអរជាខ្លាំង ពេលខេត្តរបស់ខ្លួន វិលមករកសភាពដើម ឬអាចមានការអភិវឌ្ឍន៍ជាងមុន ព្រោះតែមានមន្រ្តីដ៏ល្អ ដូចជាឯកឧត្តម គួច ចំរើន។ មិនត្រឹមតែឯកឧត្តម គួច ចំរើន នោះទេ ដែលខំប្រឹងកែប្រែ ឲ្យក្រុងព្រះសីហនុ ឲ្យមានមុខមាត់ដូចដើមវិញ នៅក្នុងនោះ ភរិយារបស់លោក និងមន្រ្តីជាច្រើនទៀត ក៏បានខិតខំប្រឹងប្រែង ដើម្បីខេត្តមួយនេះ ឲ្យមានភាពប្រសើរឡើងជាលំដាប់៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *