សុំម្នាក់១ស៊ែរមកណា ! លោកតាម្នាក់នេះ កំសត់ខ្លាំងណាស់ ចាស់ហើយ ខំឡើងដើមឈើខ្ពស់ៗ ដើម្បីបេះបន្លែ បន្តិចបន្តួច យកទៅលក់នៅផ្សារ ដើម្បីបានលុយទិញអង្គរច្រក់ឆ្នាំង….

សុំម្នាក់១ស៊ែរមកណា ! លោកតាម្នាក់នេះ កំសត់ខ្លាំងណាស់ ចាស់ហើយ ខំឡើងដើមឈើខ្ពស់ៗ ដើម្បីបេះបន្លែ បន្តិចបន្តួច យកទៅលក់នៅផ្សារ ដើម្បីបានលុយទិញអង្គរច្រក់ឆ្នាំង....

កំពង់ស្ពឺ ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែករូបលោកតាម្នាក់ដែលគាត់មានវ័យចាស់ជរា ហើយដោយសារតែមានជីវភាពខ្វះខាតខ្លាំងទើបសម្រេចចិត្តធ្វើគ្រប់សព្ចបែបយ៉ាងដើម្បីបានលុយកាក់បន្តិចបន្តួចទៅផ្គត់ផ្គង់ចិញ្ចឹមប្រពន្ធកូនកូននៅផ្ទះ ដែលកំពុងតែស្រេកឃ្លាន ចំណីអាហារ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mak Sereyoudom បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្កមហ្វេសប៊ុកដែរបានសរសេរៀបរាប់ពីជីវិតកំសត់របស់លោកតាថា ៖ 😥😥 ព្រោះតែជីវភាពក្រខ្សត់ លោកតាខិតខំស្វែងរកលុយដើម្បីចិញ្ចឹមកូននិងប្រពន្ធ ទោះបីជាត្រូវលំបាកយ៉ាងណាក៏ដោយ ក៏លោកតានៅតែខំប្រឹងព្យាយាម ទោះបីជាការងារនោះប្រឹងប្រែងដោយលំបាកយ៉ាងណាក៏ដោយ ពុកគេពុកខ្ញុំឃើញហើយអាណិតគាត់ណាស់ .សូមបងប្អូនជួយស៊ែររូប គាត់ផង ក្រែងមានសប្បុរសជនដែលមានចិត្តធម៌ជួយឧបត្ថម្ភនិងផ្ដល់ជំនួយដល់គាត់ .សព្វថ្ងៃលោកតារស់នៅភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ .។

ដូច្នេះហើយប្រសិនបើបងប្អូនជនរួមជាតិទាំងអស់បានឃើញព័ត៍មាននេះហើយសូមបងប្អូនមេត្តាជួយស៊ែរម្នាក់១ផងដើម្បីផ្តល់ដំណឹងមួយនេះទៅកាន់ អ្នកសប្បុរសទាំងឡាយឲ្យគេជួយដល់ក្រុមគ្រួសាររបស់លោកតាផង គាត់ចាស់ហើយមិនដឹងថាទៅធ្វើការងារអ្វីដែលរកចំណូលបានច្រើនទេ បានត្រឹមតែដើរបេះបោច បន្លែងបន្តិចបន្តួចយកទៅលក់ដើម្បីយកលុយមកចិញ្ចឹមក្រពះតែប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *