មិនដែលឃើញទេ ! ជនបរទេស ចេះដកសំណាប យ៉ាងស្ទាត់ជំនាញមិនចាញ់ខ្មែរយើងទេ ស្រែកផង សើចផង បង្ហាញថាគាត់ស្រឡាញ់ ប្រទេសកម្ពុជាខ្លាំងណាស់…(មានវិដេអូ)

មិនដែលឃើញទេ ! ជនបរទេស ចេះដកសំណាប យ៉ាងស្ទាត់ជំនាញមិនចាញ់ខ្មែរយើងទេ ស្រែកផង សើចផង បង្ហាញថាគាត់ស្រឡាញ់ ប្រទេសកម្ពុជាខ្លាំងណាស់...(មានវិដេអូ)

​វីដេអូមួយឃ្លីបបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារតែមានជនបរទេសមួយគ្រួសារបាននាំគ្នាចុះទៅជួយ ដកសំណាប ដល់បងប្អូនខ្មែរយើង ហើយមើលទៅពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ពួកគាត់ថែមទាំងបានបង្ហាញពីក្តីស្រឡាញ់ចេញពីចិត្តរបស់ពួកគាត់ទៅបងប្អូនអ្នកស្រែចំការហើយមានបំណងចង់ដឹងពីការងាររបស់កសិករខ្មែរយើងផងដែរ ។

យ៉ាងណាមិញបើមើលទៅសកម្មភាពនិងស្នាមញញឹមរបស់ពួកគាត់គឺពួកគាត់ទំនងជាចូលចិត្តប្រទេសកម្ពុជាខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងចូលចិត្តបងប្អូនកសិករខ្មែរយើងថែមទៀតផង លើសពីនេះទៅទៀតនោះប្រជាជនកម្ពុជាតែងតែទទួលស្វាគមន៍និងផ្តល់ស្មានញញឹមនិងក្តីស្រឡាញ់ជានិច្ចចំពោះជនបរទេសទាំងឡាយដែលមកលេងប្រទេសកម្ពុជាយើងគ្រប់ៗគ្នា ដោយមិនមានការរើសអើងពូជសាសន៍ និងបក្សពួកឡើយ ។

​ដោយឡែកបន្ទាប់ពីបានឃើញវីដេអូមួយឃ្លីបនេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករួចបានធ្វើឲ្យបងប្អូនខ្មែរជាច្រើនបានកើតមានក្តីរំភើបចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញសកម្មភាពរបស់ជនបរទេសមួយគ្រួសារនេះ ហើយក៏បាននាំគ្នាធ្វើការចែករំលែកវីដែអូមួយនេះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *