រំភើបណាស់…គ្រាន់តែបានឃើញប្អូនៗ ដើររាំតាមហាងរហូតដល់ម៉ោង១យប់រាល់ថ្ងៃ ដើម្បីយកលុយទៅរៀននោះ ស្រាប់តែតារាចម្រៀងសំលេងស្អក លោក ខេម ធ្វើរឿងមួយភ្លែត ចំពោះប្អូន…

រំភើបណាស់...គ្រាន់តែបានឃើញប្អូនៗ ដើររាំតាមហាងរហូតដល់ម៉ោង១យប់រាល់ថ្ងៃ ដើម្បីយកលុយទៅរៀននោះ ស្រាប់តែតារាចម្រៀងសំលេងស្អក លោក ខេម ធ្វើរឿងមួយភ្លែត ចំពោះប្អូន...

ភ្នំពេញ៖ តារាចម្រៀងសំលេងស្អក ប្រចាំផលិតកម្ម ថោន លោក ខេម ដែលទទួលបានការគាំទ្រ ពីសំណាក់ មហាជន ។ តារាចម្រៀងសំលេងស្អករូបនេះ បានជួបជាមួយក្មេងប្រុសពីរនាក់ ដែលដើររាំតាមហាង ក្នុងការរកលុយ ទុកសម្រាប់ទៅរៀនសូត្រ ដោយការអាណិត និងស្រលាញ់ ចំពោះប្អូនៗលោកក៏បានហៅប្អូនទាំងពីរនាក់នេះ មករាំនៅក្នុងក្រុមរបស់លោក។

បើងាកទៅមើល ប្អូនៗទាំងពីរនាក់នោះវិញ ពិតជាមានការសប្បាយចិត្តជាខ្លាំង ព្រោះពួកគាត់អាចរកប្រាក់បាន ដោយសមត្ថភាព និងទេពកោសល្យដែលពួកគេមាន ។​ម្យ៉ាងទៀត ប្អូនៗក៏បានប្រាក់កំរៃខ្លះ ដើម្បីរៀនសូត្រ និងបានជួយដល់គ្រួសាររបស់ប្អូនៗទៀតផង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយរបស់លោក ខេម បានបង្ហោះសារកាលពីប៉ុន្មានម៉ោង មុននេះថា “ដោយ​ក្តី​អាណិត​អាសូរ ឃើញ​គាត់​នៅ​ក្មេង​ម៉ោង​មួយ ពីរ​យប់​មិន​ទាន់​គេង ដើរ​រាំ​តាម​ហាង ដើម្បី​យក​លុយ​រៀន ក៏​សំរេ​ចចឹ​ត្ត​យក​គាត់​ទាំង​ពីរ​ចូល​ក្រុម​រាំ​របស់ខ្ញុំ​តែម្ត​ង 👨🏽‍🦰👨🏽‍🦰”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមសម្តែងការត្រេកអរ ចំពោះដំណឹងល្អមួយនេះ ហើយតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នេះ ក៏មានអារម្មណ៍សប្បាយរីករាយ ដែលបានជួយដល់ក្មេងៗផងដែរ៕

ប្រភព៖ Khem ខេម

Leave a Reply

Your email address will not be published. Required fields are marked *