ពិតជាអស្ចារ្យណាស់! មហាសិក្ខាសាលារបស់ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ជួបជុំតំណាងចែកចាយទាំងអស់របស់ផលិតផល NNP CAMBODIA ប្រចាំខេត្តបាត់ដំបង. លើទឹកដីអង្គរ

ពិតជាអស្ចារ្យណាស់! មហាសិក្ខាសាលារបស់ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ជួបជុំតំណាងចែកចាយទាំងអស់របស់ផលិតផល NNP CAMBODIA ប្រចាំខេត្តបាត់ដំបង. លើទឹកដីអង្គរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩នេះ ក្រុមហ៊ុនដាណាទ្រីខេមបូឌាត្រេនឌីង ខូអិលធីឌី បានរៀបចំមហាសិក្ខាសាលា ជួបជុំតំណាងចែកចាយទាំងអស់របស់ផលិតផល NNP CAMBODIA ប្រចាំខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកអគ្គនាយ ហ៊ីង បញ្ញារិទ្ធ និងលោកស្រីអគ្គនាយិកា ទ្រី ដាណា ដែលសិក្ខាសាលានេះ រៀបចំធ្វើឡើងនៅសណ្ឋាគារ សុខាល័យ អង្គរ ទឹកដីខេត្តសៀមរាបដែលមានតំណាងចែកចាយចូលរួមប្រមាណ២០០នាក់។

នាឱកាសនោះលោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ដាណាទ្រី ខេមបូឌាត្រេនឌីង ខូអិលធីឌី ក៏បានបង្ហាញអារម្មណ៍រំភើបចំពោះវត្តមាន តំណាងចែកចាយទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីមហាសិក្ខាសាលានៅថ្ងៃនេះ ដែលសិក្ខាសាលានេះនិងផ្ដល់នូវចំណេះដឹងជាច្រើនអំពីយុទ្ធសាស្រ្តនៃការលក់ផលិតផល NNP ការរកទីផ្សារដើម្បីចែកចាយផលិតផលលក់បន្ត និងការប្រើប្រាស់ Page Facebook អោយបានត្រឹមត្រូវចំគោលដៅកាន់ល្អប្រសើរថែមទៀត។

ជាមួយគ្នាផងដែរលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនក៏បានផ្ដល់នូវយុទ្ធសាស្រ្ដ និងគន្លឹះសំខាន់ៗក្នុងការលក់ផលិតផល NNP ការបង្កើតអាជីវកម្មផ្ទាល់ខ្លួនដល់តំណាងចែកចាយអោយបានយល់ដឹង ក្នុងគោលបំណងដើម្បីលើស្ទួយដល់ស្រ្តីមេផ្ទះ និងអាជីវករលក់ដូរ អោយឈានដល់គោលដៅឆ្ពោះទៅរកភាពជោគជ័យដោយ កុំអោយមានការភ័យខ្លាច និងមានការខ្មាស់អៀនផ្សេងៗ។

បន្ទាប់ពីទទួលបានការចែករំលែកបទពិសោធន៍របស់លោកអគ្គនាយកនិងអគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី ខេមបូឌាត្រេនឌីង ខូអិលធីឌី រួចមកតំណាងដេប៉ូប្រចាំខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ក៏បានចែករំលែកអំពីប្រវត្តិនៃការចាប់ផ្ដើមអាជីវកម្មជាមួយក្រុមហ៊ុន ដាណាឌ្រី បទពិសោធន៍អំពីការលក់ផលិតផលម៉ាក NNP ការចុះទៅទីផ្សារផ្ទាល់ ការហ្វឹកហាត់កូនក្រុម ការផ្ដល់ទំនុកចិត្តដល់តំណាងចែកចាយ និងភាពខុសប្លែកគ្នាមុននិងក្រោយពេលចាប់ផ្ដើមអាជីវកម្មជាមួយក្រុមហ៊ុន ដាណាទ្រី ។

ចុងបញ្ចប់នៃកម្មវិធីលោកអគ្គនាយកនិងលោកស្រីអគ្គនាយិកា ក៏មានការចាប់រង្វាន់និងប្រគល់រង្វាន់ជាច្រើនដល់តំណាងចែកចាយ ដើម្បីជាការលើកទឹកចិត្តដល់តំណាងចាយទាំងអស់អោយខិតខំប្រឹងប្រែងចំពោះអាជីវកម្មផ្ទាល់ខ្លួនទៅថ្ងៃខាងមុខបន្តទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *