អ្នកនៅខេត្តកោះកុង និងខេត្តព្រះសីហនុ សូមប្រុងប្រយ័ត្ន…ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃ០៧ ផ្ទៃសមុទ្រមានខ្យល់ រលកខ្លាំង និងភ្លៀងធ្លាក់យ៉ាងច្រើនផងដែរ…

អ្នកនៅខេត្តកោះកុង និងខេត្តព្រះសីហនុ សូមប្រុងប្រយ័ត្ន...ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃ០៧ ផ្ទៃសមុទ្រមានខ្យល់ រលកខ្លាំង និងភ្លៀងធ្លាក់យ៉ាងច្រើនផងដែរ...

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពី ស្ថានភាពអាកាសធាតុ បន្ទាប់ពីការតាមដាន ស្ថានភាពអាកាសធាតុ​ ជាប់ជាប្រចាំ និងស្តែងឡើងដោយការវិវត្តយ៉ាងឆាប់រហ័សក្នុងតំបន់ បង្ហាញឲ្យដឹងថា ៖

១. កម្ពុជា បាននឹងកំពុងទទួលរងនូវជ្រលងនៃប្រព័ន្ធសម្ពាទាប (ITCZ) ដែលអូសបន្លាយ លើប្រទេសថៃ ឡាវ និងវៀតណាម។

២. ការកកើតឡើងនូវវិសម្ពាធ(TD) រហូតដល់ទៅ២ នៅក្នុងសមុទ្រ ចិនខាងត្បួងដែលអាចបំប្លែងខ្លួនទៅជាព្យុះនាពេលដ៏ខ្លីខាងមុខ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យចាប់ពីថ្ងៃទី ០៣ ដល់០៩ ខែ កញ្ញា បណ្តាខេត្ត ក្រុងនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះមាន៖ 

១. នៅថ្ងៃទី០៣ដល់០៤ ខែកញ្ញា នេះទៅ បណ្តាលខេត្តនៅភាគពាយយ័ព្យ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានដែលមានព្រះប្រទល់ជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ចាប់ពីថ្ងៃទី០៤ ដល់ ០៩ ខែកញ្ញា និងមានភ្លៀងកាន់តែកើនឡើងក្នុងកម្រិតពីបង្គួរទៅច្រើន។

២. បណ្តាខេត្តនៅជាប់មាត់សមុទ្រពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន ។ ផ្ទៃសមុទ្រមានខ្យល់ និងរលកខ្លាំងពិសេសក្នុងថ្ងៃ០៤ ដល់០៧ ខែកញ្ញា។

៣. បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៏មាន និងប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ផ្គរ រន្ធះ និងរលកសមុទ្របោកបក់ខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *