ជួយស៊ែរឲ្យសប្បុរសជនបានឃើញផង…ឪពុកស្រវឹងស្រារាល់ថ្ងៃមិនធ្វើអ្វី ទុកឲ្យក្មួយស្រីកំសត់រស់នៅជាមួយជីដូនចាស់ សំពះសូមកង់មួយគ្រឿង និងសំភារៈសិក្សា ដើម្បី…(មានវិដេអូ)

ជួយស៊ែរឲ្យសប្បុរសជនបានឃើញផង...ឪពុកស្រវឹងស្រារាល់ថ្ងៃមិនធ្វើអ្វី ទុកឲ្យក្មួយស្រីកំសត់រស់នៅជាមួយជីដូនចាស់ សំពះសូមកង់មួយគ្រឿង និងសំភារៈសិក្សា ដើម្បី...(មានវិដេអូ)

មនុស្សម្នាក់កើតមកលើផែនដីយើងនេះ គឺមានលក្ខណៈខុសគ្នា ដោយមានអ្នកខ្លះក៏រស់នៅ ក្នុងជីវភាពល្អប្រសើរ ហើយក៏មានអ្នកខ្លះទៀត រស់នៅយ៉ាងលំបាកវេទនា។ តួយ៉ាងដូចជាករណីរបស់ក្មួយស្រីម្នាក់ ដែលគាត់រស់នៅជាមួយឪពុក ប្រមឹក ក្រោយពីម្តាយរបស់ប្អូនបានស្លាប់បាត់បង់ជីវិតទៅ។ រាល់ថ្ងៃក្មួយស្រីរស់នៅជាជីដូនចាស់ជរាមិនអាចធ្វើអ្វីបាន ។ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកខ្លាំងយ៉ាងណា ក៏ក្មួយស្រីនៅតែបន្តការសិក្សា ដោយសាលារៀនរបស់ក្មួយស្រីនៅឆ្ងាយនោះ បានធ្វើឲ្យធ្វើដំណើរហាក់មានការលំបាកជាខ្លាំង ដូចនេះហើយក្មួយស្រីចង់បានកង់មួយសម្រាប់ជិះទៅរៀនសូត្រដូចគេ។ សព្វថ្ងៃក្មួយស្រី និងជីដូនរស់នៅក្នុង ភូមិ ក្រាំងស្គារកណ្ដាល ឃុំក្រាំស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានប្រាប់ឲ្យដឹងថា ” ពូអាណិត ពូខ្លោចចិត្ត តែពូមិនអាចជួយក្មួយបាន ដូចនេះពូមានតែសូមពឹងបងប្អូនសប្បុរសជនជួយក្មួយតែប៉ុណ្ណោះ អាណិតណាស់អាយុទើបតែ6ឆ្នាំត្រូវម្ដាយស្លាប់ចោល ចំនែកឪពុកដើរផឹកសុីមិនខ្វល់ខ្វែលនឹងកូនខ្លួន ។

សព្វថ្ងៃក្មួយកុំពុងរស់នៅជាមួយជីដូនចាស់ជរា ដែលមិនដឹងជាទីពឹងអី ព្រោះជីដូនចាស់រស់នៅអាស្រ័យអ្នកជិតខាងជួយម្ដងម្កាល ហើយពេលក្មួយទៅរៀនម្ដងៗពុំមានលុយទិញនំញាំនោះទេ ហើយត្រូវដើរពីរផ្ទះទៅសាលាចំងាយ2គីឡូម៉ែត្រទើបដល់សាលា។

ដូចនេះក្មួយស្រីលើកដៃពះសុំកង់ពីបងៗមួយគ្រាន់ជិះទៅរៀន ក៏ដូចជាសម្ភារះសិក្សា ហេតុនេះបើបងប្អូនអាណិតអាសូរដល់ក្មួយសូមជួយគាត់ផង ក្រែងនាងមានកង់ជិះនឹងគេ ។

ក្មួយរស់នៅភូមិ ក្រាំងស្គារកណ្ដាល ឃុំក្រាំស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឬទាក់ទងមកលេខខ្ញុំ:096,9988938-085,600076 សូមអរគុណ..!!”។

ជីវិតគ្មានមេហើយ ឪពុកក៏ស្រវឹងស្រារាល់ថ្ងៃ មិនដឹងពឹងអ្នកណា ក្រៅពីសប្បុរសជន មេត្តាជួយដល់ក្មួយស្រី ម្នាក់នេះផង ហើយសង្ឃឹមថា ជីវិតរបស់ក្មួយស្រីនឹងបានប្រសើរជាងនេះ ដោយការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយស្រី ព្រោះមានតែយើងម្នាក់ទេ ដែលជាអ្នកកំណត់លើជោគវាសនារបស់ខ្លួន៕

មានវិដេអូៈ

ប្រភព៖ Phorn Chetra

Leave a Reply

Your email address will not be published. Required fields are marked *