ក្តៅៗ…យុវជន អច្ឆរិយៈកម្ពុជា ហុង ភារិន បានមកដល់កម្ពុជាយើងហើយ នៅព្រឹកថ្ងៃទី០២នេះ…(មានវិដេអូ)

ក្តៅៗ...យុវជន អច្ឆរិយៈកម្ពុជា ហុង ភារិន បានមកដល់កម្ពុជាយើងហើយ នៅព្រឹកថ្ងៃទី០២នេះ...(មានវិដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់លោក​ ហុង ភារិន ដែលបានចូលរួមប្រកួតក្នុងកម្មវិធី “Super100” បានបង្ហាញសមត្ថភាពដ៏អស្ចារ្យបំផុតរបស់យុវជនរូបនេះ ។ វត្តមានរបស់ប្អូនប្រុស ហុង ភារិន បានធ្វើឲ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំង ពីការចងចាំរបស់គាត់ ។ ភាពអស្ចារ្យរបស់ យុវជនខ្មែរម្នាក់នេះ បានធ្វើឲ្យប្រទេសជាតិ ទាំងមូល ក៏ដូចជាបរទេស មានការស្ញប់ស្ញែងពីសមត្ថភាពរបស់ប្អូនប្រុស​ ។

នៅថ្ងៃទី០២ ខែកញ្ញានេះ យុវជនរបស់ប្អូនប្រុស ហុង ភារិន បានមកដល់មាតុប្រទេសវិញហើយ ព្រមទាំងការចាំទទួលស្វាគមន៍ពីសំណាក់ បងប្អូនប្រជាពលរដ្ឋខ្មែរ។ ការមកដល់របស់យុវជន ខ្មែររូបនេះ បានធ្វើមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ពុកម៉ែបងប្អូន។ 

គួរបញ្ជាក់ផងដែរថា ការមកប្រទេសកម្ពុជា​ គឺគាត់មកតែមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយប្អូនប្រុស គាត់មកបំពេញការងាររបស់ខ្លួន។ យុវជនខ្មែរម្នាក់នេះបាននឹងកំពុងតែជួបជាមួយធ្វើការសំភាសន៍ខ្លី នៅព្រលានយន្តហោះ​៕

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *