កម្មតាមទាន់ភ្លាមៗមិនចាំយូរ…សមត្ថកិច្ចបញ្ជូនខ្លួន ប្រពន្ធចិត្តខ្មៅ ទៅកាន់តុលាការ នៅព្រឹកនេះហើយ…

កម្មតាមទាន់ភ្លាមៗមិនចាំយូរ...សមត្ថកិច្ចបញ្ជូនខ្លួន ប្រពន្ធចិត្តខ្មៅ ទៅកាន់តុលាការ នៅព្រឹកនេះហើយ...

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបញ្ជូនខ្លួន ប្រពន្ធចិត្តខ្មៅ ដែលហ៊ានរួមគំនុំជាមួយសាហាយ បាញ់ស​ ម្លាប់​ប្តីរបស់ខ្លួន នៅព្រឹកថ្ងៃទី០២នេះ ទៅកាន់តសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ស្រ្តីដែលពូកែខាងសម្តែង បង្ហូរទឹកភ្នែកសាងរូបភាពធ្វើឲ្យមហាជនអាណិតចំពោះរូបនាង តែចុងក្រោយនៅតែមិនអាចលាក់បាំងពីភ្នែកសមត្ថកិច្ចបានឡើយ។ក្រោយពីបានដឹងការពិត មានមហាជនជាច្រើន​ ហួចចិត្តនឹងទង្វើររបស់ប្រពន្ធ ដើម្បីផ្គាប់ចិត្តរបស់សាហាយ បែរជារួមគំនិត ប្រហារប្តីទៅរួច។

គួរបញ្ជាក់ផងដែរថា លោកគ្រូបង្រៀនម្នាក់ដ៏គួរឲ្យអាណិតម្នាក់នោះ មានឈ្មោះថា រឿន រតនា​ មានមុខរបរជាគ្រូបង្រៀន ចំណែកប្រពន្ធចិត្តខ្មៅម្នាក់នោះមានឈ្មោះថា ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ។ 

ស្រ្តីដែលរៀបចំផែនការបាញ់ស ម្លាប់ប្តីបានបញ្ជាក់ថា កន្លងមកប្តីតែងតែមានទំនាស់ជាមួយខ្លួនរស់នៅមិនចុះសម្រុងគ្នា និងធ្លាប់មានទំនាស់ពាក្យសំដីជាមួយបុរសផ្សេងម្នាក់ទៀត ដែលនាងធ្លាប់ស្គាល់។ ទើបថ្ងៃទី២៥សីហា ឆ្នាំ២០១៩នាងបានទូរសព្ទ័ជួបបុរសម្នាក់នាងធ្លាប់ស្គាល់នោះរៀបចំផែនការបាញ់ស ម្លាប់ប្តីតែម្តង។ លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលប្តីបានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខ្លូនក៏បានទូរស័ព្ទឲ្យខ្មាន់កាំភ្លើង ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយខ្លួនបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះ ហើយប្តីបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះជនសង្ស័យបានទូរស័ព្ទឲ្យបក្ខពួក ចាំផ្លូវលុះពេលជនរងគ្រោះ មកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏បាញ់ស ម្លាប់តែម្តងរួចជិះគេចខ្លួន ដោយក្រោយពេលបាញ់ស ម្លាប់រួចបក្ខពួក បានទូរស័ព្ទមកប្រាប់ថា បាញ់ស ម្លាប់បានសម្រេចហើយ រួចបិទទូរស័ព្ទ និងគេចខ្លួនបាត់រហូតមកដល់ពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *