លោក សុវណ្ណ រិទ្ធី បង្ហាញសោកស្តាយ និងស្នើរសុំដល់អស់លោកពិធីករTVធំៗក្នុងស្រុកមួយចំនួនរៀនមើលTV ក្រៅប្រទេសខ្លះផង…(មានវិដេអូ)

លោក សុវណ្ណ រិទ្ធី បង្ហាញសោកស្តាយ និងស្នើរសុំដល់អស់លោកពិធីករTVធំៗក្នុងស្រុកមួយចំនួនរៀនមើលTV ក្រៅប្រទេសខ្លះផង...(មានវិដេអូ)

នៅថ្ងៃនេះ​ យុវជនអច្ឆរិយៈកម្ពុជា លោក ហុង ភារិន បានមកដល់កម្ពុជាវិញហើយ​ ដោយក៏មានការទទួលស្វាមន៍ពីសំណាក់បងប្អូនខ្មែរ និងប៉ុស្តិ៍មួយចំនួន បានទៅជួបប្អូនផ្ទាល់នៅព្រលានយន្តហោះ។ នៅក្នុងនោះផងដែរ ក៏មានការសំភាសន៍សំនួរមួយចំនួន ទៅកាន់ប្អូនប្រុសផងដែរ។

ដោយឡែក នៅក្នុងគណនីហ្វេសប៊ុករបស់លោក​ សុវណ្ណ រិទ្ធី ក្រោយពីបានឃើញបែបនេះភ្លាម ក៏បានបង្ហោះសារយ៉ាងវែងថា​” ខ្ញុំមានតែពាក្យថាស្តាយ..គឺស្តាយត្រង់ថា..មនុស្សមានតម្លៃសិក្សាបានខ្ពស់ដូចហុង ភារិន អច្ឆរិយកម្ពុជា..មិនគួរណាទៅឆ្លើយសំនួរបែបលេងសើចស្រាលៗ..គ្មានន័យ..គ្មានខ្លឹម..គ្មានតម្លៃសំរាប់អ្នករៀនសូត្របែបនេះសោះ..!? ពិធីករTV ស្រុកខ្មែរមួយចំនួនអើយ..អ្នកល្មមចេះខ្មាស់ពិធីករស្រុកគេខ្លះផង..!? បើកមើលTV គេម្តងទៀតមើល..ថាតើពិធីករប្រទេសគេសួរសំនួរគ្មានបានការដូចអស់លោកទេ.?? គួរអោយតម្លៃអ្នកចេះដឹងស្រុកខ្លួនផង..ម្តេចក៏សួរសំនួរស្រាលៗ..គ្មានន័យ..គ្មានខ្លឹមសារ..រហូតបែកអូរហូរស្ទឹងចេញជារឿងបែបស្នេហា..ចំពោះអ្នកសិក្សាពេលគ្នាទើបឈានជើងចូលប្រទេសលើកដំបូងបែបនេះ..??? ខ្ញុំមិនរិះគន់ទេ..គ្រាន់តែស្នើសុំអោយអស់លោកពិធីករTVធំៗក្នុងស្រុកមួយចំនួនរៀនមើលTV ក្រៅប្រទេសខ្លះផង..តែប៉ុណ្ណោះ !!!

បើមិនចេះសួរទេចាំខ្ញុំជួយចែករំលែកសំនួរបន្តិចចុះ សុំបញ្ចាក់មិនមែនបង្រៀនទេគ្រាន់តែជួយប្រាប់ក្នុងនាមអ្នកសារព័ត៌មានដូចគ្នាតែប៉ុណ្ណោះ គ្រាន់TVលោកធំល្បីល្បាញ ចំណែកខ្ញុំTVតាមចិញ្ចើមផ្លូវ..គ្រាន់តែមើលទៅវាទើសចិត្តពេក។

សំនួរទី១៖ ហុងភារិន នៅពេលដែលលោកឈានជើងចូលប្រទេសកម្ពុជាដំបូងក្នុងនាមលោកគឺជាមនុស្សម្នាក់ឬក៏ជាបុគ្គលម្នាក់ដែលប្រទេសថៃដាក់រហ័សនាមថា៖ ជាអច្ឆរិយៈរបស់កម្ពុជា អញ្ចឹងលោក ភារិននឹងនាំភាពអច្ឆរិយៈអ្វីខ្លះដល់ប្រទេសកម្ពុជាឬក៏ចែករំលែកនូវភាពអច្ឆរិយៈអ្វីខ្លះដល់យុវជនកម្ពុជាមួយចំនួនដែលកំពុងតែសិក្សាដូចលោក ?

ទី2 ហើយបំណងប្រាថ្នារបស់ហុងភារិននៅពេលដែលរៀនចប់នៅប្រទេសថៃ តើភារិន ចង់ធ្វើអ្វីខ្លះដើម្បីប្រទេសកម្ពុជា?

ទី៣ តើកត្តាអ្វីបានជាជំរុញចិត្តឱ្យភារិនទៅសិក្សានៅប្រទេសថៃ? ហើយនៅពេលដែលភារិនទៅសិក្សានៅប្រទេសថៃអ្វីដែលជាបទពិសោធន៍ដែលភារិនត្រូវយកមកចែករំលែកដល់យុវជនកម្ពុជា…-ល-….។ បញ្ចាក់នេះមិនមែនខ្ញុំអួតខ្លួនចេះជាងអស់លោកទេ..គ្រាន់តែទើសចិត្តតឹងទ្រូង..នឹងខ្មាស់ពិធីករស្រុកថៃដែលគេកំពុងអង្គុយមើលTVអស់លោកដែលកំពុងផ្សាយចេញនៃការឈានជើងចូលទឹកដីកម្ពុជាថ្ងៃដំបូងរបស់លោកហុង ភារិន អច្ឆរិយកម្ពុជា តែប៉ុណ្ណោះ បើលើសលួសខ្វះខាតអី..សូមអស់លោកកុំប្រកាន់ខឹងស្អប់ខ្ញុំអី ព្រោះខ្ញុំគ្រាន់តែជាអ្នកសារព័ត៌មានតាមចិញ្ចើមថ្នល់តែប៉ុណ្ណោះ ។ អរគុណ”។

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ Sovann Rithy

Leave a Reply

Your email address will not be published. Required fields are marked *