រអិលធ្លាក់ទូកុងតឺន័រ បត់ត្រឡប់ក្រោយ គៀបជាប់នៅនឹងកាប៊ីនរថយន្ត បណ្តាលឲ្យបុរសម្នាក់ …

រអិលធ្លាក់ទូកុងតឺន័រ បត់ត្រឡប់ក្រោយ គៀបជាប់នៅនឹងកាប៊ីនរថយន្ត បណ្តាលឲ្យបុរសម្នាក់ ...

ក្រុងព្រះសីហនុ៖  នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ ដោយខ្លួនឯង ដោយរថយន្តដឹកកុងតឺន័រ មួយគ្រឿង ពេលបត់ត្រឡប់ក្រោយ ចៃដន្យរអិលធ្លាក់ទូកុងតឺន័រ បណ្តាលឲ្យបុរសម្នាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងនៅចំណុច តាមផ្លូវលំ ចូលទៅក្បាលឆាយ ចំពីមុខក្លោងទ្វារ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។

បុរសដែលជាប់នៅក្នុងកាប៊ីនរថយន្តនោះ មានឈ្មោះថា អ៉ីវ ផាន់ណា ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ។ ចំណែករថយន្តកុងតឺន័រ ០១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-0645 ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានជួយយកសាកសពចេញពីរថយន្ត ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯវត្ថុតាង រថយន្ត ០១គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *