ទីតាំងចាក់បាល់ដ៏ធំ(CASA)ប្រចាំខណ្ឌដូនពេញ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងបើកទ្វាទាំងយប់ថ្ងៃមិនញញើតសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

ទីតាំងចាក់បាល់ដ៏ធំ(CASA)ប្រចាំខណ្ឌដូនពេញ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងបើកទ្វាទាំងយប់ថ្ងៃមិនញញើតសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ បើទោះបីជាប្រមុខរាជារដ្ឋាភិបាល បានចេញសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការពង្រឹង ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរនោះ ក៏ទីតាំងចាក់បាល់ដ៏ធំ(CASA)ប្រចាំខណ្ឌដូនពេញ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្បែរគល់ស្ពានជ្រោយចង្វារ ក៏មិនខ្លាច ឬញញើតឡើយ ហើយក៏កំពុងតែបើកទ្វាទាំងយប់ថ្ងៃស្វាគមន៍ភ្ញៀវគ្រប់វ័យ មកពីគ្រប់មជ្ឃដ្ឋានដែលជាអ្នកញៀនល្បែងដោយខានពុំបាននោះ មកលេងយ៉ាងសប្បាយរីករាយ ដោយមិនបានព្រួយបារម្ភបន្ដិចណាសោះឡើយ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលនៅក្បែរនោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងល្បែងចាក់បាល់តាមអនឡាននេះ ឃើញដំណើរបានយ៉ាងល្អប្រសើរ ដោយគ្មានឃើញអាជ្ញាធរមានសមត្ថកិច្ច ណាមួយចេញមុនមកបង្ក្រាបនោះទេ។

ប្រភពដដែលបានបន្ថែម ទីតាំងចាក់បាល់នេះពីមុនមានទីតាំងនៅក្បែវត្តភ្នំតែក្រោយមក បានប្ដូរទីតាំងមកនៅក្បែរគល់ស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញនេះវិញ ដែលជាកន្លែងមានសុវត្ថិភាពជាងមុន។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ដោយសារតែកត្តានៃការបង្កើតឲ្យមានទីតាំងល្បែងស៊ីសងទាំងអស់នេះហើយ ដែលជាប្រភពនៃបញ្ហាអសន្ដិសុខតែងកើតមានឡើងជារឿយៗ ដូចជាការលួច ឆក់ ប្លន់ និងបង្កជាហឹង្សាក្នុងគ្រួសារទៀតផង។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដោយសារតែកំសោយសមត្ថិភាពរបស់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូចពេញ និងលោក ទៀង ចាន់សា អធិការខណ្ឌដូចពេញ ដែលជាអ្នកដឹកនាំខណ្ឌមិនអើពើលើបញ្ហាទាំងនេះហើយនាំឲ្យផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្ដនោះ ប្រជាពលរដ្ឋបានចោទជាសំណួរថា តើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដាក់ចេញនោះមានតែនៅលើផ្លាកឬយ៉ាងណា?

នាពេលថ្មីនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យអាជ្ញាធរខណ្ឌទាំង ១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញត្រូវបង្ក្រាបឲ្យអស់នៅល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលរួមមានល្បែងហ្គេមបាញ់ត្រី និងល្បែងភ្នាល់តាមអនឡាញគ្រប់ប្រភេទ។

កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ៖ មិនតែ ប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ។

គួរំលឹកផងដែរថា ៖ នៅពេលថ្មីៗនេះលោក ស ថេត ស្នងការ រាជធានីភ្នំពេញ បានប្រកាសក្ដែងៗតាម បណ្ដាញ សង្គម ទំនាក់ទំនង ហ្វេសប៊ុកថា ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតអោយបើកវិញ? ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងទីតាំងចាក់បាល់ដ៏ធំ (CASA) ប្រចាំខណ្ឌដូចពេញក្បែរគល់ស្ពានជ្រោយចង្វារ បានសំណូមពរដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សា អធិការខណ្ឌដូនពេញមេត្តាចុះត្រូតពិនិត្យនិងបង្ក្រាបនៅទីតាំងខាងលើនេះផង។ ពលរដ្ឋបានចោទជាសំណួរបន្ថែមថា តើធ្វើការតែនៅក្នុងប៉ារ៉ូចាំបើកលុយតែពីរដ្ឋដោយមិនខ្វល់ពីទុកលំបាករបស់ប្រជាពលរដ្ឋដែលជាចៅហ្វាយនាយឬយ៉ាងណា?

ចំពោះករណីខាងលើនេះ អង្គភាពសារព័ត៌មាន Khmer News យើងខ្ញុំ បានព្យាយាមធ្វើការទំនាក់ទំនងទៅលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សា អធិការខណ្ឌដូនពេញ ដើម្បីសុំធ្វើការបញ្ជាក់ពីបញ្ហានេះ តែទូរស័ព្ទរបស់លោកទាក់ទងមិនបាន ៕

ដោយ៖ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *