កុំចេះតែហ៊ាន…ឯកឧត្តម គួច ចំរើន ព្រមានថា ម្ចាស់សំណង់ទាំងអស់ ឆាប់រុះរើជាបន្ទាន់ ហើយមិនបាច់រកអ្នកជួយអន្តរាគមន៍នោះទេ ព្រោះថា…

កុំចេះតែហ៊ាន...ឯកឧត្តម គួច ចំរើន ព្រមានថា ម្ចាស់សំណង់ទាំងអស់ ឆាប់រុះរើជាបន្ទាន់ ហើយមិនបាច់រកអ្នកជួយអន្តរាគមន៍នោះទេ ព្រោះថា...

ឯកឧត្តម គួច ចំរើន ដែលអភិបាលខេត្តថ្មី បានធ្វើមហាជន គោរព ស្រលាញ់ ជាខ្លាំង ដោយសារតែ ភាពប្តេជ្ញាចិត្តរបស់លោក ក្នុងការកែលំអ ទីក្រុងខេត្តព្រះសីហនុ ។ លោកអភិបាលខេត្ត គួច ចំរើន បានព្រមាន ចំពោះម្ចាស់សំណង់ទាំងអស់ ដែលសាងសង់សំណង់ខុសច្បាប់ លោកមានចាត់វិធានការ ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាជន។

នៅក្នុងគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បង្ហោះសារនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដោយបានសរសេរសារថា “សំណង់គ្មានគុណភាព ៤ ក្នុងចំណោម ១៤ទីតាំង បានធ្វើការរុះរើ តាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ។

សូមជម្រាបថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានត្រង់ៗថា ម្ចាស់សំណង់ទាំងអស់ សូមកុំព្យាយាមដេីរ រកការអន្តរាគមន៍ណាមួយ ដេីម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះឡេីយ មិនទទួលជោគជយ័ទេ “។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបន្តទៀតថា “រដ្ឋបាលខេត្តព្រះសីហនុប្រកាសជាថ្មីថា សំណង់ដែលគ្មានគុណភាពចំនួន ១៤ ទីតាំង ក្នុងក្រុងព្រះសីហនុ ត្រូវតែរុះរើចេញជាដាច់ខាតដើម្បីចៀសវាងហានិភ័យកើតឡើង។

នៅរសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈ កម្មាធិការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ ឯកឧត្តម​ គួច ចំរើន​ អភិបាល​ នៃគណ:អភិបាល​ខេត្តព្រះសីហនុ ឯកឧត្តម​ អភិបាល​រង​ខេត្ត​ លោកប្រធានមន្ទីរ​ និងមានការចូលរួមពីម្ចាស់សំណង់ ឬតំណាង ម្ចាស់ទីតាំងជួលដីចំនួន ១៤ ទីតាំងផងដែរ​ ។

នេះក៏ជាការជូនដំណឹងចុងក្រោយរបស់រដ្ឋបាលខេត្តព្រះសីហនុចំពោះម្ចាស់សំណង់ខាងលេី ធ្វើឡើងក្នុងកិច្ចប្រជុំអំពីការសាងសង់សំណង់នានា ក្នុងក្រុងព្រះសីហនុ នៅសាលាខេត្រព្រះសីហនុ បើតាមឯកឧត្តមគួច ចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានសង្កត់ធ្ងន់ថា ម្ចាស់សំណង់ទាំងអស់សូមកុំព្យាយាម​ ដេីររកការអន្តរាគមន៍ណាមួយ ដេីម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះ​ ព្រោះមិនទទួលជោគជយ័ទេ។

ជាមួយគ្នានេះឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខា ធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ដែរថា កន្លងមកក្នុងចំណោមសំណង់ទាំង១៤ នេះ មានតែម្ចាស់សំណង់៤ប៉ុណ្ណោះដែលបាននិងកំពុងរុះរេីសំណង់មិនមានគុណភាពរបស់ខ្លួន ដោយឡែកសំណង់ ១០ ទីតាំងទៀតនៅមិនទាន់មានសកម្មភាពនៅឡេីយ ដូចនេះសូមម្ចាស់សំណង់គោរពទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តដោយធ្វេីការរុះរេីបន្ទាន់ បេីមិនដូច្នេះទេនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់។ ឯកឧត្ដមបញ្ជាក់ថាបន្ទាប់ពីបានរុះរើហើយ អាជ្ញាធរព្រមទាំងមន្ត្រីជំនាញនឹងជួយ សម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស រួមទាំងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញអោយបានឆាប់ជូនម្ចាស់សំណង់”។

គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុន មានអគារ៧ជាន់ បានស្រុតបាក់ ព្រោះតែសំណង មិនមានស្តង់ដារត្រឹមត្រូវ ទើបណ្តាលឲ្យបាក់ស្រុត បង្ករឲ្យមានហានិភ័យចំពោះសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *