រំភើបចិត្តជំនួស…គោលបំណងលោក ហុង ភារិន មកកម្ពុជាលើកនេះ គឺចង់ជួប ឯកឧត្តម គួច ចំរើន ដែលជា Idol របស់ខ្លួន …

រំភើបចិត្តជំនួស...គោលបំណងលោក ហុង ភារិន មកកម្ពុជាលើកនេះ គឺចង់ជួប ឯកឧត្តម គួច ចំរើន ដែលជា Idol របស់ខ្លួន ...

ឯកឧត្តម គួច ចំរើន អភិបាលខេត្តថ្មី ដែលបានកាន់តំណែង អស់រយៈពេលជាងពីរខែមកហើយនោះ​ លោកបានធ្វើឲ្យទីក្រុងព្រះសីហនុ​ ហាក់មានសភាពល្អប្រសើរជាងមុន ដោយលោក​បានការប្រមូលសំរាម ជួសជុលផ្លូវថ្នល់ ជាដើម។ ក្តីរំភើបនេះ បានធ្វើឲ្យមហាជន​ មានសេចក្តីត្រេកអរ និងសាទរចំពោះ ការបម្រើរាស្រ្ត អស់ពីចិត្ត ពីថ្លើម ។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកយ៉ាងច្រើន ពីសមត្ថភាព ដ៏អស្ចារ្យរបស់លោក ហុង ភារិន ដែលបានឡើងប្រគួតក្នុងកម្មវិធី “Super 100” នៅឯប្រទេសថៃ ។ បុគ្គលម្នាក់នេះ គឺជានិស្សិតខ្មែរ ដែលមានសមត្ថភាព លើសពីមនុស្សដ៏ទៃ ។

ជាក់ស្តែងថ្ងៃនេះ លោក ហុង ភារិន ដែលនិស្សិតឆ្នើម ឬ គេគ្រប់គ្នាហៅថា មនុស្សអច្ឆរិយៈ បានជួបជាមួយឯកឧត្តម គួច ចំរើន ដែលជាអាយដល (Idol) របស់លោកហើយ ហើយនេះក៏ជាក្តីប្រាថ្នាមួយដែលលោកមកប្រទេសកម្ពុជាដែរ។ នៅក្នុងគណនីហ្វេសប៊ុក របស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា “«លោកពូ គួច ចំរើន ជាអាយដល របស់គាត់»

បំណងមួយរបស់លោក ហុង ភារិន ពេលមកដល់កម្ពុជា គឺចង់ជួបជាមួយ ឯកឧត្តមគួច ចំរើន និងលោកជំទាវ ។ នៅពេលនេះ បំណងមួយនេះបានដូចបំណងហើយ ដោយការជួបប្រកបដោយ ភាពកក់ក្ដៅ ស្នាមញញឹម និងភាពរីករាយ ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *