ក្រុមកម្លាំងការងារ KILO19 កំពុងតែបន្តការស៊ើបអង្កេត លើករណីបាត់ខ្លួនក្មេងស្រីអាយុ៣ឆ្នាំ ម្នាក់ នៅខេត្ត…

ក្រុមកម្លាំងការងារ KILO19 កំពុងតែបន្តការស៊ើបអង្កេត លើករណីបាត់ខ្លួនក្មេងស្រីអាយុ៣ឆ្នាំ ម្នាក់ នៅខេត្ត...

បើយោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះ Child Protection Unit បានបង្ហោះសារនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរៀបរាប់ថា “ក្រុមកម្លាំងការងារ KILO19 កំពុងបន្តការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនរបស់កុមារអាយុ ៣ឆ្នាំនៅខេត្តព្រះសីហនុ។

ក្រុមកម្លាំងការងារដែលមានមន្រ្តីជំនាញកោសល្យវិច្ច័យពីក្រសួងមហាផ្ទៃ, CPU, នគរបាលខេត្តព្រះសីហនុ, និងនគរបាលស្រុកស្ទឹងហាវ បានធ្វើការពិនិត្យ និងឆែកឆេរនៅកន្លែងកើតហេតុនៅស្រុកស្ទឹងហាវ កាលពីថ្ងៃទី២ និងទី៣ ខែកញ្ញា ពាក់ព័ន្ធជាមួយនឹងករណីបាត់ខ្លួនរបស់ក្មេងស្រី គីម ឡាង ដែរមានអាយុ៣ឆ្នាំ ហើយត្រូវបានគេឃើញជាលើកចុងក្រោយនៅវេលាម៉ោង ៤ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។

កម្លាំងការងារមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ក្មេងស្រីនេះ និងស្នើរសុំទៅដល់មហាជនណាដែលមានពត៌មានពាក់ព័ន្ធដែលអាចជួយក្នុងការស៊ើបអង្កេតនេះបាន សូមរាយការណ៍ដល់នគរបាលខេត្តព្រះសីហនុ ឬCPU តាមរយៈលេខ ០៧៧ ២៤៧ ២៤៧។

ការស៊ើបអង្កេតនេះនិងបន្ត ហើយក្រុមកម្លាំងការងារយើងមិនព្រមសម្រាកឡើយ ទាល់តែយើងបានរកឃើញក្មេងស្រីមួយនេះ”៕

ប្រភព៖ Child Protection Unit

Leave a Reply

Your email address will not be published. Required fields are marked *