គិតត្រឹម​ម៉ោង​ជាង១២ថ្ងៃត្រង់ នៅស្រុកកំពង់សីលា កំពុងតែបន្តហក់ឡើង​…

គិតត្រឹម​ម៉ោង​ជាង១២ថ្ងៃត្រង់ នៅស្រុកកំពង់សីលា កំពុងតែបន្តហក់ឡើង​...

បើយោងតាមគណនីហ្វេសប៊ុក របស់លោក Huy Bunleng បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា ” គិតត្រឹម​ម៉ោង​ជាង១២ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែ​កញ្ញា​​ ឆ្នាំ​២០១៩​ ស្ថានភាព​កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 115-116​ ផ្លូវជាតិលេខ៤ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ កំពុងបន្តហក់ឡេីង ដល់កម្ពស់ ៥.៦៥ម៉ែត្រ​​ពីបាតស្ទឹង​ ក្នុងនោះទឹកបានហូរ​កាត់​លេីផ្លូវជាតិជាបណ្តើរៗហើយ ស្របពេលដែលធាតុ​អាកាសធាតុមេឃកំពុងភ្លៀងធ្លាក់តិច ច្រើនជាបន្ត ។ 

ស្ថានភាពនេះ អជ្ញាធរបានធ្វើការសន្និដ្ឋានថា ប្រសិនបើភ្លៀងនៅតែធ្លាក់បន្តនារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងឡេីងដល់កំរិតកម្ពស់ ប្រកាសអាសន្ន ៥.៨០ម៉ែត្រ​។ ទោះជាយ៉ាងនេះក្តី គិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃដដែលចរាចរ​ណ៍​តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង នៅបើកដំណើរ​ការទៅមកធម្មតា។ 

បច្ចុប្បន្ន​កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា​ ដឹកនាំដោយលោក​ សៅ​ ​បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា​កំពុង​ ដាក់កម្លាំងប្រចាំការ សម្រួលការងារផ្សេងៗ។

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *