តោះជួយស៊ែរម្នាក់មួយមក…លោក​ K01 ប្រកាសស្វែងរក ប្អូនប្រុសពិការជើងម្នាក់ ដែលជួយសម្រួលចរាចរណ៍ បើបងប្អូនដឹងទីតាំងជួយប្រាប់ផង…(មានវិដេអូ)

តោះជួយស៊ែរម្នាក់មួយមក...លោក​ K01 ប្រកាសស្វែងរក ប្អូនប្រុសពិការជើងម្នាក់ ដែលជួយសម្រួលចរាចរណ៍ បើបងប្អូនដឹងទីតាំងជួយប្រាប់ផង...(មានវិដេអូ)

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ លោក​ K01 បានប្រកាសស្វែងរក ប្អូនប្រុសម្នាក់ ដែលជួយសម្រួលចរាចរណ៍តាមដងផ្លូវ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលនៅក្នុងការធ្វើដំណើរ កុំឲ្យមានការកកស្ទះ ។ ប្អូនប្រុសពិការម្នាក់នេះ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ទោះបីជាខ្លួនពិការក៏ពិតមែន តែប្អូនប្រុស មានទឹកចិត្តដ៏ល្អ បានជួយសម្រួលដ៏ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ទឹកចិត្តរបស់ប្អូនប្រុស​ ពិតជាគួរឲ្យគោរព និងស្រលាញ់ជាខ្លាំង ហើយនេះគឺជាទង្វើរដ៏ល្អមួយនៅក្នុងសង្គម ។ ម្យ៉ាងវិញទៀត ក៏មានបងប្អូនជាច្រើន ក៏អាណិតដ៏ប្អូនប្រុស ព្រោះជើងរបស់គាត់ពិការ ហើយនៅតែមានសណ្តានចិត្តដ៏ល្អប្រពៃ ទៀតផង។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក K01 បានបង្ហោះសារថា “សូមយកតែបុណ្យផងចុះ ដំណឹងបន្ទាន់ៗមានបងប្អូនណា បានស្គាល់ផ្ទះរបស់ប្អូនម្នាក់នេះទេ ជាពិសេស អ្នកច្បារ អំពៅ ព្រោះK01មានជំនួយទៅជួយ គ្រួសារគាត់បន្តិច បន្តួច សង្ឃឹមថាបងប្អូននឹងចែករំលែក បន្តផង សូមអរគុណ”។ ដូចនេះសូមបងប្អូន ជួយស៊ែរបន្តដើម្បី ស្វែងរក​ និងជួយផ្តល់ដំណឹងពីទីកន្លែងស្នាក់នៅរបស់ប្អូនប្រុសម្នាក់ ៕

សូមទស្សនាវិដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *