សូមបងប្អូនប្រុងប្រយ័ត្ន…ទឹកជំនន់ជន់លិច ចូលដល់ក្រោមផ្ទះបងប្អូនប្រជាពលរដ្ឋហើយ ខេត្តត្បួងឃ្មុំ…(មានវិដេអូ)

សូមបងប្អូនប្រុងប្រយ័ត្ន...ទឹកជំនន់ជន់លិច ចូលដល់ក្រោមផ្ទះបងប្អូនប្រជាពលរដ្ឋហើយ ខេត្តត្បួងឃ្មុំ...(មានវិដេអូ)

នៅថ្ងៃនេះ ខេត្តត្បូងឃ្មុំ មានកំពស់ទឹកជន់លិចផ្លូវ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកដំណើរជាខ្លាំង ។ ទឹកជន់នៅស្រុកត្បួងឃ្មុំ ស្ថិតនៅក្នុងស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ បានឡើងដល់កម្ពស់ ១៤,១០ម៉ែត្រ ធ្វើឲ្យទឹកជន់លិចផ្លូវប្រវែង៦០០ម៉ែត្រ មានជម្រៅពី០,២ម៉ែត្រ ទៅ០,៣ម៉ែត្រ ស្ថិតនៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជនខេត្តត្បូងឃ្មុំ បានបង្ហោះវិដេអូ ពេលទឹកកំពុងតែជន់លិចផ្លូវ​ ហើយក៏បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ​ មានការលំបាកជាខ្លាំងនៅពេលធ្វើដំណើរ ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ មួយនេះ ពិសេសគឺក្មេងៗតែម្តង ។

ដោយសារតែទឹកជន់លិចខ្លាំងពេក អាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ចំពោះតែរថយន្តតូច និងម៉ូតូ​ ជាផ្លូវឆ្លងកាត់ពីស្រុកត្បួងឃ្មុំ ទៅស្រុកក្រូចឆ្នារ។ អាជ្ញាធរ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេស ចំពោះក្មេងតូចៗ ដើម្បីចៀសវាងមានគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕

មានវិដេអូ៖

ប្រភព៖ ប្រជាជនខេត្តត្បូងឃ្មុំ

Leave a Reply

Your email address will not be published. Required fields are marked *