កំពូលអ្នកបើកឡាយឈ្លើយប្រចាំឆ្នាំ…មិនដឹងប្រញាប់ទៅណា បានបើកឡានលឿនយ៉ាងនេះ សាចទឹកពេញតែផ្លូវ…(មានវិដេអូ)

កំពូលអ្នកបើកឡាយឈ្លើយប្រចាំឆ្នាំ...មិនដឹងប្រញាប់ទៅណា បានបើកឡានលឿនយ៉ាងនេះ សាចទឹកពេញតែផ្លូវ...(មានវិដេអូ)

កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ មានគណនីហ្វេសប៊ុកបង្ហោះវិដេអូ អមជាមួយនឹង សារយ៉ាងខ្លី ក្រោយពីបានឃើញរថយន្តមួយគ្រឿង បើកគ្មានសំចៃដៃ ដោយទឹកលិចពេញផ្លូវ តែគ្មានបន្ថយល្បឿនអីបន្តិច ចុះបើគ្នាជិះម៉ូតូ មិនត្រូវខ្ទាតហើយទេអី ព្រោះកំលាំងនៃការបើកបរនោះ ពិតជាមិនធម្មតាឡើយ។ នេះហាក់ចង់បញ្ជាក់ពីការបើកបរគ្មានសីលធម៏ អាងតែខ្លួនមានរថយន្តទំនើបជិះ ទើបខ្លួនបើកគ្មានមើលអ្នកខ្លះដែលកំពុងធ្វើដំណើរតាមផ្លូវទាល់តែសោះ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokun David បានបង្ហោះវិដេអូ អមជាមួយសារថា “ព្រឹកម៉ិញជូនកូនទៅរៀនបានជួបកំពូលអ្នកបើកបរប្រចាំក្រុងប៉ោយប៉ែត ពិតជាអស់ទាស់តែម្តងហើយ សិលធម៌នៅឯណា”។ នៅក្នុងវិដេអូប៉ុន្មានវិនាទី នេះ បានធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង ព្រោះតែចរិកអ្នកបើកបរគ្មានសីលធម៏ បើកក្នុងល្បឿនលឿន សូម្បីតែរថយន្តដែលជិះកាត់មុខនោះ ក៏ត្រូវឈប់សកម្មភាព ព្រោះតែកំលាំងទឹកសាចខ្លាំងពេក។

ដោយឡែកបើយើងទៅមើលអ្នកចូលមកខមិនវិញ បានសរសេរថា “អ្នកខ្លះជិះឡានតម្លៃថ្លៃតែចរឹកថោក បើកគ្មានមើលអ្នកជិះម៉ូតូទេ…ផ្លូវខ្លះហុយ ផ្លូវខ្លះចាក់ថ្ម ផ្លូវខ្លះលិចទឹកបើកគ្មានប្រណៃ គ្មានគិតដល់គ្នាជិះម៉ូតូពិបាកមិចទេ”។ និងមានអ្នកខ្លះថា “បើកបរយ៉ាងហ្នឹង អ្នកមើលស្មានមិនត្រូវ ថាក៏មិនត្រូវ ពីព្រោះមិនដឹងរឿងពិត តែបើខឹងនឹងគាត់ អាចជេរគាត់បាន កុំប្រើអំពើហឹង្សា”៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ Sokun David

Leave a Reply

Your email address will not be published. Required fields are marked *